គ្រូតែងតែត្អូញថា សិស្សសម័យ facebook មិនយកចិត្តទុកដាក់ លើមុខវិជ្ជាគណិតវិទ្យា ដូចសម័យមុនសោះ។ ស្តាប់មួយភ្លែត ខ្មែរឡូត ចង់ស្របតាមមតិនេះ ប៉ុន្តែនរណាមិនចង់រៀនពូកែ លើគ្រប់មុខវិជ្ជា ដើម្បីឲ្យមិត្តភក្តិកោតសរសើរ ពូកែគណិតវិទ្យា អាចឲ្យគេបន្តរៀនបានវែងឆ្ងាយ ក្នុងការបញ្ចប់សញ្ញាប័ត្រជាន់ខ្ពស់ ហើយទីបំផុតអាចទទួលបាន ការងារមួយដ៏ល្អប្រសើរ។

ហេតុផងដែលសិស្សគេចវេះ មិនចង់រៀនអាចបណ្តាលមកពី ការបង្រៀនរបស់គ្រូ មានលក្ខណៈស្មុគស្មាញ ពិបាកយល់ យូរទៅធ្វើឲ្យសិស្សធុញថប់ រហូតសម្រេចបោះបង់ មុខវិជ្ជាដ៏លំបាកនេះចោលតែម្តង។

ខ្មែរឡូត បានខិតខំផលិតវីដេអូ គណិតវិទ្យាថ្នាក់ទី១២ រួមមាន ១៥០វីដេអូ ដែលបង្រៀនដោយ ខ្មែរឡូត ផ្ទាល់ ដោយជឿជាក់ថា នឹងអាចជួយបំពេញចំណេះបន្ថែម ដល់សិស្សានុសិស្ស ក៏ដូចជាប្រិយមិត្តអ្នកទស្សនាទាំងអស់។

បើចង់រៀន សូមចុចផ្នែក Learn New នឹងឃើញវីដេអូទាំងស្រុង សូមប្រិយមិត្តជួយ share ព័ត៌មាននេះ ដល់មិត្តភក្តិផង៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]