តារាហុងកុង ដែលមានឈ្មោះ បោះសំលេង និង ភាពល្បីល្បាញជាខ្លាំងនោះ គឺលោក Nick Cheung ស្ទើរតែភ្លេច ដកដង្ហើម ក្នុងជំនួប រវាងតួឯកស្រីថៃ Poy Treechada Petcharat។

ពួកគេទាំងពីរនាក់ នឹងត្រៀមខ្លួនរួមគ្នាក្នុង ការសម្ដែងនូវ រឿង The White Storm ដែលជារឿង ថ្មីមួយ ទាក់ទងទៅនឹង ការស៊ើបអង្កេត បែបផ្សងគ្រោះថ្នាក់ផ្សេងៗ។

ក្នុងការជួបគ្នាលើកដំបូងនេះ ទោះបីជា តារាប្រុសយើង ដឹងហើយថា តួឯកស្រី ជាស្រីស្អាតកែភេទ ក៏ដោយ ក៏លោកបានសរសើរ ពីសម្រស់ដ៏សែនសោភា របស់ស្រីថៃនេះដែរ ព្រោះនាងពិតជាស្អាត សិចស៊ី ជាងស្រីពិតប្រាកដ ទៅទៀត។

តួឯកស្រីថៃ Poy Treechada Petcharat បានធ្វើការកែភេទ តាំងពីនាងនៅវ័យកុមារភាព មកម្ល៉េះ ហើយនាងបានប្រលងជាប់ជា រាជនីសម្រស់នៃភេទទីបី ទូទាំងពិភពលោក។

ប្រិយមិត្តទស្សនារូបភាពទាំងអស់គ្នា៖





ប្រភព៖ Lollipop

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]