ភ្នំពេញៈ រូបថតមួយសន្លឹក របស់តារាចម្រៀងរួមដំបូល នៅក្នុងផលិតកម្ម ថោន លោក ករុណា ពេជ្រ និង កញ្ញា សាសា បានស្លៀកពាក់ តុបតែងខ្លួន ជាកូនកំលោះកូនក្រមុំ ក្នុងថ្ងៃភ្ជាប់ពាក្យជាមួយគ្នា ដោយស្ងាត់ៗបានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងសង្ស័យក្នុងចិត្ត ជាខ្លាំង ព្រោះតែគេមិនដឹង តារាចម្រៀងប្រុសស្រីមួយគូនេះ ស្រឡាញ់គ្នាតាំងពីពេលណា ស្រាប់តែសុខៗ លេចចេញរូបថត ពួកគេរៀបចំពិធីភ្ជាប់ពាក្យទៅវិញ ។

ថ្មីៗនេះ រូបថតមួយសន្លឹក បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ តារាចម្រៀងក្នុងផលិតកម្ម ថោន លោក ករុណា ពេជ្រ និង កញ្ញា សាសា សង្ស័យថា ពួកគេប្រហែលជាធ្លាប់បាន លួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា តែមិនដឹងតាំងពីពេលណា ហើយយល់ចិត្តថ្លើមគ្នា ដល់កម្រិតណាទេ បានជាពួកគេទាំងពីរនាក់ សម្រេចចិត្តដឹកដៃគ្នា រៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរបែបនេះ។

ទោះបីជាមានរូបថតបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ក៏ដោយ ក៏នៅមិនទាន់មានប្រភពណាមួយអះអាងច្បាស់ បញ្ជាក់លើរូបថតមួយសន្លឹកនេះទេ ថាជារឿងពិត ឬគ្រាន់តែជាការថតចម្រៀង កាយវិការខារ៉ាអូខេ ក្នុងផលិតកម្ម ខណៈដែល LookingTODAY នៅមិនទាន់ស្វះស្វែង រកការបំភ្លឺពីភាគីណាមួយ បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]