មានបុរសមិនតិចនាក់នោះទេ ដែលញាប់ញ័រចង់ឃើញមុខ ពិតរបស់តារាបង្ហាញម៉ូតម្នាក់ ដែលមានដងខ្លួនដ៏សិចស៊ី និងគួរឲ្យទាក់ទាញនោះ។

តែអ្វីដែលមិនមែន ជាការរំពឹងទុក ពីបុរសទាំងឡាយនោះ បានក្លាយជាការពិតដោយសារតែ តារាបង្ហាញម៉ូតស្រីនេះ មានមុខមាត់ខុសស្រឡះពីដងខ្លួនដែលនាងមាន។ ជាការពិតណាស់ កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដីវ័យជំទង់របស់កូរ៉េ MAXIM បានធ្វើការបង្ហាញពី រូបរាង និងដងខ្លួន ដ៏សិចស៊ីរបស់តារាបង្ហាញមូ៉តម្នាក់ ដែលនាងបានក្លាយជាកំពូលតារាម៉ូដែលស្រីដ៏សិចស៊ីបំផុត ក្រោយពីមានការចេញលក់ទស្សនាវដ្ដីនេះរួចមក ប៉ុន្ដែអ្វីដែលគួរឲ្យងឿយឆ្ងល់នោះ គឺខាងទស្សនាវដ្ដី បែរជាមិនបញ្ចេញមុខនាងទៅវិញ។

ដោយសារតែមិនបានឃើញមុខមាត់ពិត ទើបធ្វើឲ្យបុរសកូរ៉េជាច្រើននាក់ អន្ទះអន្ទែងចង់ឃើញមុខនាង ដោយធ្វើការស្រាវជ្រាវទៅតាមប្រព័ន្ធអ៊ិនធើណេត ដើម្បីចង់ដឹងពីអត្ដសញ្ញាណនាងច្បាស់លាស់។ មានតែរូបរាង និងដងខ្លួនដ៏សិចស៊ីរបស់តារាម៉ូដែលស្រីនេះប៉ុណ្ណោះ ដែលជាទិសដៅតែមួយ សម្រាប់ឲ្យបុរសទាំងនេះធ្វើការសើុបអង្កេតបាន តែជាចុងក្រោយពួកគេបែរជាស្រឡាំងកាំង ក្រោយពីពួកគេបានរកឃើញគេហទំព័រផ្ទាល់ខ្លួនមួយ របស់តារាស្រីម៉ូដែលនេះរួចមក។   

យ៉ាងណាមិញ បន្ទាប់ពីធ្វើការឆែកឆេរនៅក្នុងគេហទំព័ររបស់នារីនេះ ទើបពួកគេសិក្សាដឹងថា នាងពិតជាគ្មានមុខមាត់ដ៏សិចស៊ីដូចនឹង ដងខ្លួន និងរូបភាពដែលនាងថតនោះទេ។ ជាមួយគ្នានោះ ពួកគេបាននិយាយថា នាងគួរតែបន្ដធ្វើជាតារាម៉ូដែល តែសូមកុំបង្ហាញមុខឲ្យសោះ។

ចង់ជ្រាបច្បាស់យ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]