អ្នកស្រី Katharine Wood ជាអ្នកបរិភោគតែបន្លែម្នាក់ គាត់មិនបរិភោគសាច់ឡើយ ហេតុដូចនេះហើយ គាត់តែងតែដើរផ្សារទំនើប ទិញនូវអាហារបន្លែ សាឡាត់មកបរិភោគ។ ចំឡែកណាស់ ថ្ងៃនេះនៅក្នុងសាឡាត់របស់គាត់ បែរជាមានសាច់ទៅវិញ។

អ្នកស្រី Wood មានអាយុ ២៩ឆ្នាំ បានប្រទះឃើញសត្វត្រកួតរស់ម្យ៉ាង កំពុងតែមានចលនា នៅក្នុងប្រអប់សាឡាត់របស់គាត់ ខណៈពេលដែលគាត់កំពុងតែបរិភោគ។ អ្នកស្រី Wood បានប្រាប់ថា គាត់បានរិភោគសាឡាត់ អស់៥មាត់ធំៗហើយ តែមិនបានបរិភោគចំវានោះទេ ផ្ទុយទៅវិញលើកចុងក្រោយ គាត់បានយកសត្វត្រកួតនោះ ដាក់ចូលក្នុងមាត់ វាពិតជាគួរឲ្យខ្ពើមណាស់។

ក្នុងនាមជាអ្នកបួសម្នាក់ មិនបរិភោគសាច់ តែបែរជាឃើញសាច់នៅក្នុងអាហារ និងបានដាក់វាចូលមាត់ទាំងរស់ទៀត វាពិតជារឿងមួយគួរឲ្យអាម៉ាស់ណាស់។ អ្នកស្រី Wood ក្រោយពីបានដឹងថាភ្លាម ក៏រត់ទៅបន្ទប់ទឹក លាងមាត់នាងចេញភ្លាម ហើយក៏យកទូរស័ព្ទថតវីដេអូ ដើម្បីទុកប្ដឹងដល់ហាងដែលនាងបានទិញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Wood បានទិញសាឡាត់ពីក្នុងហាងមួយ ដែលមានតម្លៃ ៤ដុល្លារ។ អ្នកគ្រប់គ្រងផ្សារបានធ្វើការសូមទោស និងសងប្រាក់ដល់គាត់ចំនួន ៤០ដុល្លារ តែវាមិនច្រើនប៉ុន្មានទេសំរាប់អ្នកស្រី Wood ព្រោះដោយសារតែ បរិភោគសត្វនោះ បានធ្វើឲ្យគាត់ឈឺអស់ជាង មួយសប្ដាហ៍។ បទពិសោធន៍ដ៏គួរឲ្យខ្លាចនេះ បានធ្វើឲ្យអ្នកស្រី Wood ខ្លាចអាហារ ជាពិសេសគឺសាឡាត់ ហើយគាត់បានប្រាប់ថា គាត់នឹងមិនទៅជាន់ផ្សារនោះទៀតឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? 






ប្រភព Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]