ភ្នំពេញ៖ បន្ទាប់ពីការប្រឈមមុខដាក់ និងជម្លោះ ពាក្យសម្តីអស់ជាច្រើនម៉ោង រវាងក្រុមកម្មកររោងចក្រ SL និង កម្លាំងសមត្ថកិច្ចនោះ បានឈានដល់ការផ្ទុះអំពើហិង្សាហើយនាវេលាម៉ោង ៩ និង១៥នាទី ដោយក្រុមកម្មករបាន ដុតកម្ទេចរថយន្តសមត្ថកិច្ចមួយគ្រឿង នៅមុខវត្តស្ទឹងមានជ័យ ព្រមទាំងយកដុំថ្មគប់យ៉ាងសន្ធាប់លើសមត្ថកិច្ច និងរថយន្តបាញ់ទឹក បណ្តាលឲ្យកងកម្លាំងនគរបាលជាច្រើននាក់រងរបួស និងបង្ខំចិត្តដកថយរហូតដល់ស្តុបផ្សារ ដើមគរ។

ការផ្ទុះអំពើហិង្សានេះ បណ្តាលឲ្យ លោក ប៉ិច នរៈ អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលប្រចាំនៅ ខណ្ឌមានជ័យ រងនូវទម្ងន់ដុំថ្មរបស់ក្រុមកម្មករចំដើមទ្រូង យ៉ាងដំណំផងដែរ។

បើតាមសេចក្តីរាយការណ៍ភ្លាមៗនេះ បានឲ្យដឹងថា ក្រុមកម្មករក្រោមការគ្រប់គ្រងរបស់លោក អាត់ ធន់ ក្រោយ ពេលប្រឈមមុខជាមួយសមត្ថកិច្ចជាច្រើនម៉ោងនោះ ពួកគេបានយកដុំថ្មីគប់សំដៅលើសមត្ថកិច្ច និងរថយន្តពន្លត់ អគ្គិភ័យ ក្រោមអំណាចនៃការខឹងសម្បារបស់ពួកគេ ធ្វើឲ្យសមត្ថកិច្ចដកថយរហូតដល់ផ្សារដើមគរ។

សង្រ្គាមដុំថ្មរបស់ក្រុមកម្មកររោងចក្រ SL នេះ បណ្តាលឲ្យសមត្ថកិច្ចជាច្រើននាក់រងរបួស។ ទោះបីជាយ៉ាងណា រហូតដល់ម៉ោង ៩ និង៣៥នាទីព្រឹកថ្ងៃដដែល កងកម្លាំងសមត្ថកិច្ចបាននិងកំពុងរៀបចំទប់ទល់៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]