បើយោងទៅតាមការស្តាប់របស់ Khmerload ទៅលើការបកស្រាយសាលក្រម របស់តុលាការអន្ដរជាតិ ទីក្រុងឡាអេ តុលាការបញ្ជាក់ថា ប្រាសាទព្រះវិហារ និងតំបន់ជ្រោយជំរិញ ស្ថិតនៅក្នុងដែនអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ 

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានបង្ហោះលើ Facebook ថា "បើស្តាប់មិនច្រលំទេ (ព្រោះសម្លេងមិនសូវល្អ) តុលាការក្រុងឡាអេ អោយកម្ពុជាឈ្នះហើយ"។






**UPDATES

តាមសារព័ត៌មានច្បាស់ការណ៍ Aljazeera  តំបន់នៅជុំវិញប្រាសាទព្រះវិហារ ត្រូវបានតុលាការអន្ដរជាតិ កាត់ឲ្យទៅព្រះរាជាណាចក្រកម្ពុជា។ តុលាការអន្តរជាតិ ក៏តម្រូវឲ្យថៃដកទ័ព និង ប៉ូលីសចេញពីតំបន់ជម្លោះ ដែលត្រូវបានកាត់ឲ្យកម្ពុជាផងដែរ។ 

ព័ត៌មានថៃ Bangkok Post វិញបានបកស្រាយថា តុលាការអន្ដរជាតិមិនបាន កាត់តំបន់ជម្លោះទាំងស្រុង ឲ្យទៅកម្ពុជានោះទេ ។ តុលារការគ្រាន់តែ បកស្រាយថាតំបន់ជំវិញប្រាងប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់កម្ពុជា (មិនទាំងបានបញ្ជាក់ថាតំបន់នោះមានទំហំប៉ុណ្ណាទេ) ហើយតំបន់ក្រៅពីនេះ រួមមានភ្នំទ្រព្យ តុលារការមិនបានបញ្ជាក់ថាជាកម្មសិទ្ធិរបស់កម្ពុជានោះឡើយ ។

Khmerload ចូលរួមអបអរសាទរ នូវការបកស្រាយសាលក្រមនេះ។ 

តើប្រិយមិត្ត មានយោបល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]