ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមគរ បានធ្វើការឃាត់ខ្លួន យុវជនម្នាក់ នៅមុខស្ថានីយសាំង រង្វង់មូល អាងទឹកស្តាត អូរឡាំពិច ផ្លូវមុនី្នរ៉េត កែងផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា  នៅម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោកចាន់ ណាយ៉ា អាយុ១៩ឆ្នាំ ដែលមានមុខរបរ ហៅម៉ូយឲ្យនារីបម្រើសេវា ផ្លូវភេទត្រូវបានឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោសដោយសារប្រើហិង្សាវាយ ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ នៅម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចមុខផ្ទះលេខ៥៥ ផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទូលគោក ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា លោកចែម កុសល អាយុ២០ឆ្នាំ ជានិស្សិតក្នុងមហាវិទ្យាល័យព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាជនរងគ្រោះបន្ទាប់ពីត្រូវជនសង្ស័យប្លន់យកម៉ូតូស្មាស ពណ៌ខ្មៅ ។

សាក្សីបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយនិងមិត្តភក្តិមករកសេវា ផ្លូវភេទបន្ទាប់មក ក្រុមជនសង្ស័យ៥នាក់បានហៅបក្ខពួកជនរងគ្រោះឲ្យឈប់ ហើយសួរថា " ត្រូវការរកស្រីឬអត់? " ពេលឈប់ ម៉ូតូ ក្រុមជនសង្ស័យបានដកយកសោរម៉ូតូ តែជនរងគ្រោះពុំព្រមឲ្យក៏ប្រតាយប្រតបគ្នាបណ្តាល ឲ្យម្ចាស់ម៉ូតូ បែកក្បាលខាងឆ្វេង ហើយក្រុមជនសង្ស័យក៏យកម៉ូតូជិះទៅបាត់។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ ចាន់ ណាយ៉ា កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]