តារាសម្ដែងស្រីវ័យក្មេង ដែលជាជនជាតិតៃវ៉ាន់ ឈ្មោះថា Lin XiYa បានលេចរូបភាពអាស្រូវ ជាមួយនឹងតារាសម្ដែងកូរ៉េ និង តារាចម្រៀងប្រុសក្នុងក្រុម EXO ម្នាក់ទៀតផងដែរ។

Jang Geun Sok ដែលជាតួឯកប្រុសក្នុងរឿង កូរ៉េល្បី Love Rain និង Kris ដែលជាសមាជិក ក្នុងក្រុមល្បីឈ្មោះ EXO បានលេចរូបភាពស្រើបស្រាល ជាមួយនឹង តារាសម្ដែងស្រីតៃវ៉ាន់ មួយរូបនេះ។

ស្នេហាត្រីកោណនេះ បានធ្វើអោយអ្នកគាំទ្រអ្នកទាំងបី មានការភ្ញាក់ផ្អើល នឹងកាន់តែ ស្រឡាំងកាំងជាខ្លាំង ដោយសារតែរូបថត ពួកគេនៅជាមួយគ្នា បានលេចចេញមក និង បន្តចែកចាយ ក្នុងបណ្ដាញ អ៊ីនធើណេត។

បើតាមកាសែតក្រៅស្រុកបានអោយដឹងថា រូបថតទាំងនោះ ត្រូវបានចែកចាញ ចេញពីទូរស័ព្ទដៃរបស់នាងផ្ទាល់ ដោយមានជនអនាមិក បានលួចចូលក្នុងគណនីយទូរស័ព្ទនោះ។

ប៉ុន្តែបើតាមប្រភពពត៌មានបានបន្តថា នេះមិនមែនជាអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះឡើយ ព្រោះតារាស្រីម្នាក់នេះ មានជីវិតបែបសប្បាយរីករាយ ជាមួយនឹងប្រុសក្មេងជាច្រើនផងដែរ។

តើប្រិយមិត្តយល់ថា ជីវិតតារាពិតជាសប្បាយបែបនេះមែនទេ?





ប្រភព៖ Stomp

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]