ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ រកស៊ីលក់នំប៉ាវ នៅវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះ ស្ថិននៅ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ក្រោយកើតហេតុ សមត្ថកិច្ច ពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់ អគ្គិភ័យចំនួន៣គ្រឿង ទៅបាញ់ពន្លត់ ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីទំហំ នៃការខូចខាតនៅឡើយទេ ។

កាលពីព្រឹកមិញ ក៏មានអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ផងដែរ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ទាន់៕





















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]