ជារៀងរាល់ឆ្នាំ អោយតែរដូវបុណ្យ Halloween ឈានចូលមកដល់ មនុស្សជាច្រើន តែងរកនឹកនូវវិធីសាស្រ្តផ្សេងៗ ដែលគួរឲ្យចាប់អារម្មណ៍ ដើម្បីយកមកធ្វើការបន្លាច អ្នកដទៃ អោយមានការភ័យរន្ធត់។

កាលពីពេលថ្មីៗនេះ គណនីយូធូប Roman Atwood ដែលជាអ្នកនិយមបង្កើត វីដេអូឃ្លីបកំសាន្ត បានបង្ហោះនូវវីដេអូឃ្លីបថ្មីមួយ របស់ខ្លួន ហើយទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នក ចុចទស្សនា ដល់ទៅជាង ២លានដងទៅហើយ។ វីដេអូឃ្លីបនេះ បង្ហាញពី សកម្មភាព រៀបចំឈុតឆាក ក្លែងក្លាយ ធ្វើជាមានមនុស្សចងកសម្លាប់ខ្លួន ហើយនៅពេលដែល មានអ្នកដំណើរឆ្លងកាត់ មកដល់ និង ចូលមកពិនិត្យមើលនោះ អ្នកបន្លំខ្លួនធ្វើជាចងកនោះ នឹងធ្វើការបំភ័យតែម្តង៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាកំសាន្ត នូវវីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖


តើប្រិយិមត្តយល់យ៉ាងណាដែរ?

ប្រភព យូធូប

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]