ទាហ៊ានប្រចាំការនៅសមរភូមិមុខម្នាក់ មានភាពតក់ស្លុតជាខ្លាំង ខណៈពេលដែលឃើញ ភរិយា ជាទីស្រឡាញ់របស់ខ្លួន ត្រូវគេចាក់សម្លាប់ តាមរយៈវីដេអូខល (Video Call)។

Rachel Poole ជាជនរងគ្រោះ ហើយនាងកំពុងតែពរពោះ ៩ខែ ជិតសម្រាលទៅហើយ តែបានជាមកជួបគ្រោះ អកុសលបែបនេះ ធ្វើអោយនាងត្រូវបានគេ ដឹកទៅមន្ទីរពេទ្យជាបន្ទាន់ ដោយនាងរងរបួសធ្ងន់ធ្ងរពេក។

ហេតុការណ៍នេះ ត្រូវបានអោយដឹងថា Rachel និង ប្ដីរបស់នាង កំពុងតែ ជជែកគ្នាលេង តាមរយៈវីដេអូខល ស្រាប់តែ មានបុរសម្នាក់ផ្សេងទៀត បានលាក់ខ្លួននៅក្នុងផ្ទះនោះដែរ ហើយបានចាក់ Rachel ពីក្រោយដោយប្រើ កាំបិត។ Rachel បានព្យាយាមស្រែក និងឃើញមុខជនដៃដល់ច្បាស់ ហើយនាងបានស្រែកឈ្មោះរបស់ជនដៃដល់នោះ ជាច្រើនដងថែមទៀតផង ដើម្បីអោយប្ដីរបស់នាងបានដឹង។

Rachel ក៏បានព្យាយាមទាក់ទងទៅប៉ូលីស ហើយចុងក្រោយ ជនដៃដល់ ដែលមានអាយុ ទើបតែ ១៩ឆ្នាំ ក៏ត្រូវបានចាប់ខ្លួន ដោយប៉ូលីសបានសាកសួរពីមូលហេតុ នៃរឿងនេះ គឺបណ្ដាលមកពី ជនរងគ្រោះ មិនព្រមសងលុយ ជនដៃដល់ ក្នុងការដែលគេបានជួសជុល យានយន្តអោយ។

ពិតជារឿងចំលែកប្លែកៗណាស់នៅក្នុងសង្គមបច្ចុប្បន្ន តើប្រិយមិត្តយល់បែបនេះដែរឬទេ?





ប្រភព៖ Huffing

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]