កំពត ៖ ជនជាតិវៀតណាម ដែលធ្វើការ នេសាទខុសច្បាប់ នៅក្នុងដែនសមុទ្រខ្មែរ  ចំនួន ៨នាក់ ត្រូវបាន ប្រជាពលរដ្ឋក្នុងភូមិ ដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត ធ្វើការឡោមព័ទ្ធ និងចាប់ខ្លួន ព្រម ទាំងរឹបអូស ទូកអូសគូរ ចំនួន២គ្រឿង  ខណៈដែលជនសង្ស័យ ទាំងនេះ កំពុងធ្វើ សកម្មភាពនេសាទ ខុស ច្បាប់ នៅខាងជើង ឈាងខាងលិច ចម្ងាយ១គីឡូម៉ែត្រ ពីច្រាំង សមុទ្រ ទៅចម្ងាយ ៣គីឡូម៉ែត្រកាលពី វេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

មន្ដ្រីខណ្ឌរដ្ឋបាលជលផល ខេត្ដកំពត ម្នាក់បាននិយាយថា បច្ចុប្បន្នទូកនេសាទ ចំនួនមួយគូរល្មើសច្បាប់ ខាងលើនេះ មិន ទាន់ប្រគល់ ឱ្យខាងមន្ដ្រីជំនាញ នៅឡើយ ទេ បើទោះបីខិតខំបញ្ចុះបញ្ចូលប្រជានេសាទ ខ្មែរទាំងនេះក៏ដោយ ។ ក្រោយទទួលព័ត៌ មានខាងលើនេះ អភិបាលរងក្រុងកំពត លោក ឆាយ សុវណ្ណារ៉ា បានដឹកនាំកម្លាំង សមត្ថកិច្ច និងសហការីមួយចំនួនទៅត្រួត ពិនិត្យមើល នៅចំណុច ដែលប្រជានេសាទ ខ្មែរ ឡោមព័ទ្ធចាប់ជនជាតិវៀតណាមទាំង នោះ ។

បើតាមប្រជានេសាទ បាននិយាយថា ជនជាតិវៀតណាមទាំងនេះ តែងតែចូលធ្វើ សកម្មភាពនេសាទខុស ច្បាប់ ក្នុងដែនសមុទ្រ ខ្មែរចម្ងាយ ៩គីឡូម៉ែត្រ ហើយពួកគេមិនព្រមប្រគល់ឱ្យទៅសមត្ថ កិច្ច ឬអង្គភាព ណានោះឡើយ ព្រោះតែពុំ មានការបង្ក្រាបនាពេលកន្លងទៅ ។ ហើយ ម្យ៉ាងវិញទៀត ទូកល្មើសទាំងនេះ បានប្រើ ឧបករណ៍មងក្រឡាល្អិតខុសច្បាប់ជលផល ដូច្នេះនឹងធ្វើឱ្យត្រីទាំងតូចទាំងធំ ត្រូវជាប់ ជាក់ជាមិន ខាន ។ បច្ចុន្បន្នទូកនេសាទខាង លើ ត្រូវបានប្រជានេសាទខ្មែរយកទៅរក្សា ទុក នៅចំណុចកំពង់ទូក នេសាទភូមិដូនតោក ។

សេក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា កាលពីវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងប្រជាពលរដ្ឋ បានប្រគល់ទាំងជនល្មើស និងទូកនេសាទ ប្រគល់ជូនខាងកម្លាំង នគរបាល បង្ក្រាបបទល្មើស នៅលើផ្ទៃសមុទ្រ ហើយនៅល្ងាច ថ្ងៃដដែលនេះ នឹងប្រគល់ជូនខាងមន្រ្តីជំនាញ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]