រាជធានីភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវ ៤កង់ បានបាក់បែករងការខូចខាត ខណៈដែលរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ១គ្រឿង អត់ចាំស្លាកលេខ បើកបរដោយបុរសម្នាក់ស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចមុខផ្សារហេងលី រថយន្តឡិចស៊ីសបានបើកវ៉ា រថយន្តកាមរីឆ្លាម ១គ្រឿងទៀត បណ្តាលឲ្យរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង តែម្តង ចំណែករថយន្តបង្ក បានព្យាយាមបើករត់គេច ទាំងបែកកង់មុខផ្នែក ខាងឆ្វេង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅចំណុចមុខផ្សារហេងលី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]