ប្រិយមិត្ដមួយចំនួន ប្រហែលជាមិនបានដឹង ពីរឿងរ៉ាវមួយចំនួន ដែលកើតឡើងទាក់ទងនឹង រឿងសុដន់នោះទេ។ តែថ្ងៃនេះ ខ្មែរឡូត នឹងធ្វើការបកស្រាយខ្លះៗ ដែលទាក់ទងទៅនឹង សាច់រឿងសុដន់។ ចង់ដឹងយ៉ាងនោះ សូមអានទាំងអស់គ្នា៖ 

១. កាលពីដើមឆ្នាំ ២០០៩ Sheyla Hershey ដែលជាជនជាតិប្រេស៊ីល បានទទួលពានរង្វាន់ និងជាប់ឈ្មោះនៅក្នុងកំនត់ ត្រាពិភពលោក Guinness ថាជានារី ដែលមានដើមទ្រូងដ៏ធំបំផុត។ ក្រោយពីមានការវះកាត់ ៩ដង និងមានការដាក់បញ្ចូល ស៊ីលីកូនជាច្រើនមកនោះ ដើមទ្រូងនាងមានទំហំ ៣៨KKK។


២. ជាមួយគ្នានោះ អង្គការមួយដែលមានឈ្មោះថា GoTopless.org របស់សហរដ្ឋអាមេរិក បានថ្លែងថា នារីទាំងឡាយ មានសិទ្ធដូចគ្នា ទៅនឹងបុរស ក្នុងការបញ្ចេញដើមទ្រូងជាសាធារណៈនោះ ដែលនៅក្នុងនោះ ពួកគេ តែងតែធ្វើការផ្សព្វផ្សាយ តាមរយៈការប្រមូលផ្ដុំគ្នា ដើម្បីទាមទារសិទ្ធនេះ។ 



៣. តើអ្នកដឹងដែរឬទេ? ថាដើមទ្រូងទាំងសងខាងរបស់អ្នកមាន ទំហំមិនប៉ុនគ្នា។ ជាការពិតណាស់ ដោះនៅខាងឆ្វេងមានទំហំធំជាង ដោះនៅខាងស្ដាំ។ តែទោះជាយ៉ាងណា ភាពខុសគ្នានេះ ពិតជាពិបាកមើល នឹងភ្នែកខ្លាំងណាស់ ដោយសារតែមានលក្ខណៈខុសគ្នានោះ គឺមានតែបន្ដិចបន្ដួចប៉ុណ្ណោះ។ បន្ថែមពីនោះ ក្បាលដោះ ក៏មានទំហំមិនប៉ុនគ្នាដែរ មិនតែប៉ុណ្ណោះទេ សូម្បីតែទិសដៅក៏ខុសគ្នាដែរ។ 


៤. យ៉ាងណាមិញ ដើមទ្រូងនារីគឺជាចំណុចទី មួយដែលបុរសចាប់អារម្មណ៍មុនគេ។ តាមរយៈការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យវិធូរី បានបង្ហាញឲ្យឃើញថា សុដន់ គឺជាចំនុចដំបូង ដែលបុរសសម្លឹងមើល និងមានការសម្លឹងមើលយូរជា ផ្នែកផ្សេងៗនៃរាងកាយផងដែរ។ តែវាហាក់ដូចជាគ្មាន ភាពខ្មាស់អៀននោះទេ ដោយសារតែ ការសម្លឹង ដើមទ្រូងអាចជួយបង្កើនសុខភាពបុរស និងបង្កើនអាយុជីវិតបុរស៥ឆ្នាំថែមទៀតផងដែរ។ 



៥. តាមរយៈការធ្វើស្ថិតិ ពីអ្នកផលិតអាវទ្រនាប់ បានប្រទះឲ្យឃើញថា ដើមទ្រូងរបស់នារីអង់គ្លេស មានទំហំធំជាងគេនៅក្នុង ទ្វីបអឺរ៉ុប។ ស្ដ្រី៥០ភាគរយនៃប្រទេសនេះ ពាក់អាវក្នុង ដែលមានទំហំ D រីឯចំណាត់ថ្នាក់ទី ២ គឺ Denmark និងលេខ៣គឺHolland ។



តើប្រិយមិត្ដធ្លាប់ដឹង រឿងរ៉ាវខាងលើហើយ ឬនៅ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]