នៅក្នុងពិធីបុណ្យ Halloween មនុស្សជាច្រើន បានជ្រើសរើស នូវឈុតសម្លៀកបំពាក់ប្លែកៗ និងតុបតែងខ្លួន ដូចទៅនឹង តួអង្គផ្សេងៗ ដែលខ្លួនពេញចិត្ត និង មើលទៅគួរឲ្យខ្លាច ចំណែកឯ តារាចម្រៀងស្រីដ៏ល្បីមួយរូប របស់អាមេរិក Nicki Minaj ក៏បានចូលរួម ក្នុងពិធីបុណ្យ Halloween នេះផងដែរ ប៉ុន្តែរូបនាង មិនស្លៀកឈុតតុបតែងខ្លួន ធ្វើឲ្យដូចនរណាទាំងអស់ តែនាងស្លៀកពាក់ជាខ្លួនឯង តែម្តង។

សំរាប់ឈុតមួយនេះ របស់តារាចម្រៀង Nicki Minaj ពិតជាញាក់សាច់តែម្តង ព្រោះតែ ឈុតនេះ មានភាពស៊ិចស៊ីយ៉ាងខ្លាំង ដោយនាងបានបញ្ចេញសាច់ស្ទើរតែទាំងអស់ ទៅហើយ និងមានបិទបាំងតែបន្តិចប៉ុណ្ណោះ។ នេះជាឈុតប៉ូលីសស្រីដ៏ស៊ិចស៊ីមួយ នៅក្នុង Minaj playbook របស់នាង ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺនាងបានយកស្កុតពណ៌ខ្មៅ មកបិទពីលើចុងសុដន់របស់នាង ចេញជារាងសញ្ញាបូក។

យ៉ាងណាមិញក្រៅពី Micki Minaj ក៏ឃើញមានតារាស្រីមួយចំនួនទៀត បង្ហាញឈុតដ៏ស៊ិចស៊ី របស់ខ្លួន ផងដែរ ដោយក្នុងនោះ មានដូចជា តារាចម្រៀងស្រី Miley Cyrus ជាដើម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Nicki Minaj


Miley Cyrus


ប្រភព metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]