ខេត្តកំពង់ចាម​ ៖ ប្តី​ប្រពន្ធ​​២នាក់ត្រូវបាន​រថយន្ត​ម៉ាក​ឡិចស៊ីស​​១​គ្រឿង​​ ពណ៌​ទឹក​ប្រាក់ បុកពេញ​​ទំហឹង​ខណៈ​​ជិះ​ម៉ូតូ​​សង់កូរ៉េ​ពណ៌​ក្រហម ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៧ បណ្តាល​ឱ្យ​​ស្លាប់​​យ៉ាង​អាណោច​អាធ័ម ។

ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង៥​និង​១៥ ​នាទី​​ល្ងាចថ្ងៃទី​​៣ ឧសភា ​២០១២ ​ស្ថិត​នៅ​ភូមិ​ស្រងែជើង ឃុំ​ស្រងែ ​ស្រុក​ព្រៃ​ឈរ បន្ទាប់​​មក​រថយន្ត​បង្កបាន​ក្រឡាប់​ផ្ងារជើង​ច្រងាង​រង​ការ​ខូចខាត​ យ៉ាងដំណំ ហើយ​អ្នក​អង្គុយ​​អែប​នឹង​អ្នក​បើក​បរ​រថយន្ត​​រង​របួស​ធ្ងន់​ត្រូវបាន​គេ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​ព្រៃ​​ឈរ និង​​​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត​ភ្លាមៗ​​ផងដែរ ។ ​ពីរនាក់​​ប្តី​ប្រពន្ធ​​ដែល​ស្លាប់​នោះ​​មាន​ ១-ឈ្មោះ​ពៅ ​ឆាយ អាយុ​៥៧​ឆ្នាំ ​ជាប្តី និង​ប្រពន្ធ​ឈ្មោះ​​សាន់ គឿន ​អាយុ​៤៣​ឆ្នាំ អ្នកទាំងពីររស់​នៅភូមិ​​ឃុំ​កើតហេតុ​។ ចំណែកអ្នក​ជិះ​រថយន្ត​របួសធ្ងន់​ឈ្មោះ​​ជិន សុភា ភេទប្រុស អាយុ​​២៦​ឆ្នាំ រស់​នៅ​ភូមិ​តាំង​ត្រពាំង ឃុំ​ល្វា ស្រុក​​ព្រៃ​ឈរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]