ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ English Premier League បានឈានចូលមកដល់សប្តាហ៍ទី ១០ហើយ ដោយរាត្រីថ្ងៃសៅរ៍ ទី ២ ខែវិច្ឆិកា នេះមាន ៨ ប្រកួត ដែលគូជក់ចិត្តដិតអារម្មណ៍នោះគឺ ក្រុមតោខៀវ Chelsea ធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមសារិកាព្រៃ Newcastle ខណៈក្រុមមេឃខៀវ Man City ស្វាគមន៍ក្រុម Norwich ហើយគូបិទគូទខានមិនបាននោះគឺ ក្រុមកាំភ្លើងធំ Arsenal បើកទ្វារពហុកីឡាដ្ឋាន Emirate Stadium ស្វាគមន៍ក្រុមភ្ញៀវ ហង្សក្រហម Liverpool។

RED CLASH៖     Arsenal VS Liverpool

ក្រុមលំដាប់កំពូលតារាង កាំភ្លើងធំ Arsenal នាយប់នេះនឹងត្រូវប្រកួតស្វាគមន៍ ហង្សក្រហម Liverpool ដើម្បីរក្សាតំណែងចំណាត់ថ្នាក់លេខ ១ ក្នុងតារាង EPL របស់ចក្រភពអង់គ្លេស។ បើយើងងាកទៅមើលទម្រង់លេខរបស់ក្រុមទាំងពីរ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ Arsenal មាន ២២ ពិន្ទុ ៩ ប្រកួតកន្លងទៅគឺ ឈ្នះ ៧ ស្មើ ១ និង ចាញ់ ១តែប៉ុណ្ណោះ ខណៈ Liverpool ហាក់ឡើងកូដយ៉ាងខ្លាំងដែរ នារដូវថ្មីនេះ មាន ២០ ពិន្ទុ ៩ ប្រកួត កន្លងទៅនេះ ឈ្នះ ៦ ស្មើ ២ និង ចាញ់ ១ ឈរនៅលំដាប់លេខ ៣ មានពិន្ទុស្មើនឹងក្រុមតោខៀវ Chelsea និងតាមពីក្រោយ Arsenal តែ ២ ពិន្ទុតែប៉ុណ្ណោះ។

ក្នុងនោះ ការប្រកួតចុងក្រោយរបស់ក្រុម Arsenal  គឺបរាជ័យក្រោមថ្មីជើង របស់ក្រុមតោខៀវ Chelsea នាទឹកដី Emirate Stadium របស់ខ្លួន ដោយលទ្ធផល ០ ទល់នឹង ២ នាក្របខ័ណ្ឌលីកខាប់ កាលពីថ្ងៃពុធ កន្លងទៅនេះ។ ឯក្រុម Liverpool គឺមានកម្លាំងសម្រុកពេញទំហឹង ដោយកីឡាករស្លាបស្តាំ Glen Johnson ហាក់នៅស្រពេចស្រពិល ក្នុងការចូលលេង ដោយសាររបួស ខណៈកីឡាករវ័យក្មេងឆ្នើម Coutinho អាចនឹងចូលលេង នាការប្រកួតយប់នេះ។

គួរបញ្ជាក់ផងដែរថា ជំនួបរវាងក្រុមទាំង ២ ទាំង ៥ ប្រកួតកន្លងមក គឺក្រុម Arsenal ហាក់មានប្រៀបជាង ដោយ Arsenal ឈ្នះ ២ Liverpool ឈ្នះ ១ និង ស្មើ ២។


ការទស្សទាយ៖ Arsenal ១ Liverpool ១


ចំណែកឯគូដែលសង្ឃឹមឈ្នះមានដូចជា ក្រុមតោខៀវ Chelsea របស់លោកគ្រូបង្វឹក Jose Mourihno និងក្រុមមេឃខៀវ Man CITY ផងដែរ។

តារាងការប្រកួតយប់នេះ


កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតគ្រប់ៗគ្នា! មិនចំណាយប្រាក់ តែទទួលបានភាពសប្បាយ និងរង្វាន់ ដ៏ច្រើនមកវិញ...។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]