បន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពី ករណីចោរបន្លំ ចូលលួចយកគ្រឿងអលង្ការ អស់ជិត ១០តម្លឹង រួចមក ពេលនេះ វីដេអូឃ្លីបថតជាប់សកម្មភាព នៅកន្លែងកើតហេតុ ត្រូវបានបង្ហោះជាសាធារណៈ។

វីដេអូឃ្លីប រយៈពេលជាង ៤ នាទី បង្ហាញពីក្រុមចោរ សហការគ្នា ដើម្បីបញ្ឆោតអោយស្រ្តីម្ចាស់ផ្ទះ ភ្លេចខ្លួន និង មិនបានចាប់អារម្មណ៍ ដោយធ្វើជាឈប់ម៉ូតូនៅមុខផ្ទះ ដើម្បីអោយស្រ្តីម្ចាស់ផ្ទះ ដើរចេញមកក្រៅ រូចធ្វើជាសួរនាំ ក្នុងគោលបំណង អោយគ្នីគ្នាគេម្នាក់ទៀត លបចូលទៅក្នុងផ្ទះ ដើម្បីប្រមូលគ្រឿងអលង្ការ តែម្តង។ តាមប្រភពព័ត៌មាន ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ហេតុការណ៍នេះ បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង ២០ នាទី ព្រឹក ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៣ ស្ថិតក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖


វីដេអូពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]