ភ្នំពេញ៖ តារាសម្តែងមុខឆ្នាស់ កញ្ញា ឌុច លីដា មួយរយៈចុងក្រោយនេះ មហាជនមិនសូវ បានឃើញវត្តមាន របស់នាង សម្តែងនៅក្នុងខារ៉ាអូខេ បទចម្រៀង ដូចពេលមុនៗនោះទេ ។ បន្ទាប់ពីលេចឮ ដំណឹងថា ស៊ីថ្លៃឈ្នួលខ្ពស់ កប់ពពក ក្នុងការសម្តែង បទចម្រៀងមួយបទៗ និងធ្វើឲ្យបណ្តាផលិតកម្មមួយចំនួន ពិបាកនឹងទាក់ទងនាងឲ្យ មកសម្តែង ។

ខណៈមិនសូវលេចមុខសម្តែង នៅក្នុងខារ៉ាអូខេ បទចម្រៀងដូចពេលមុន ស្រាប់តែថ្មីៗនេះស្រីស្រស់ សម្បូរមន្តស្នេហ៍ ឌុច លីដា ត្រូវបានប្រភព គួរឲ្យទុកចិត្តមួយ បង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ឌុច លីដា គេតែងតែ ឃើញនាងជិះឡាន ដើរលេង ជាមួយមនុស្សស្រី តែពីរនាក់ នៅពេលយប់ ចូលហាងផឹកស៊ី ។ ជាក់ស្តែងកាលពេលថ្មីនេះ តារាសម្តែងដែលមាន ប្រជាប្រិយភាព ឌុច លីដា បានចូលហាង ផឹកស៊ីមួយកន្លែង ដែលមានឈ្មោះថា “Apros pub” នៅម្តុំទូលទំពូង ។

ប្រភពដដែលបាន បង្ហើបឲ្យដឹងទៀតថា កញ្ញា លីដា បានជិះរថយន្ត Corola ជាមួយនារីម្នាក់ ដែលមានវ័យស្របាលនាង និងស្លៀកពាក់បែបសិចស៊ី មិនធម្មតា បានចូលផឹកស៊ីតែពីរ នាក់ប៉ុណ្ណោះ ។ ប៉ុន្តែដល់ពាក់កណ្តាលយប់ កញ្ញា លីដា ក៏បានឡើងរថយន្ត ទៅជាមួយនារី ដែលទៅជាមួយ នាងបាត់ទៅ ដោយមិនដឹងថា នាងសម្ដៅទៅផ្ទះ ឬទៅទីណានោះទេ។

ប្រភពបានបន្តថាកញ្ញា លីដា ទំនងមិនមានបំណង ចង់ទៅផឹកស៊ីនោះទេ នាងគ្រាន់តែទៅទីនោះ ក្នុងបំណងរង់ចាំនរណាម្នាក់ តែប៉ុណ្ណោះ ព្រោះនៅពេល ដែលផឹកស៊ី នាងតែងតែមើលម៉ោង និងក្រឡេកទៅមុខ ទៅក្រោយរហូត ។ លុះមួយសន្ទុះក្រោយមក នាងក៏បាន គិតលុយចេញទៅបាត់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទាក់ទង សុំការស្រាយបំភ្លឺ ពីកញ្ញា ឌុច លីដា បានទេ នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៣នេះ ។ ប៉ុន្តែចំពោះរឿងនេះ គេហទំព័រ LookingTODAY រង់ចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយពី កញ្ញា ឌុច លីដា ដើម្បីឲ្យមហាជនបាន ដឹងច្បាស់ពីរឿងខាងលើ និងកុំឲ្យមានការសង្ស័យលើ រូបនាងទៀត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា