ភ្នំពេញៈ រូបភាពមួយសន្លឹក បង្ហាញពីសកម្មភាពមន្ត្រី សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ចាប់រទេះអ្នកលក់ខ្ខៅ ចំហុយតាមមាត់ទន្លេ ដែលអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមហ្វេសប៊ុក បានថត និងបង្ហោះ នោះ បានក្លាយទៅជាសកម្មភាព ទទួលបានការរិះគន់ច្រើនបំផុតប្រចាំថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១២។

មន្ត្រីសន្តិសុខសណ្តាប់ធ្នាប់២រូប បង្ហាញរាងដ៏សង្ហារបស់ខ្លួន ដែលគេអះអាងថា ជាសន្តិសុខសណ្តាប់ធ្នាប់ ខណ្ឌដូនពេញ ចេញ រៀបចំសណ្តាប់ធ្នាប់ ដោយចាប់រទេះអ្នកលក់ខ្ចៅចំហុយក្រោមលេសរៀបចំសណ្តាប់ធ្នាប់ ខណៈដែលពួក គេធ្វើខ្លួនប្រៀបដូចជាក្មេងស្ទាវ ដោយជិះម៉ូតូអត់ស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព ជិះកាត់ កណ្តាលចំណោមមនុស្សយ៉ាងអ៊ូអរ នាតំបន់រមណីយដ្ឋានមាត់ទន្លេ ត្រូវបានទទួលនូវការរិះគន់ យ៉ាងខ្លាំង ពីបណ្តាប្រជាពលរដ្ឋនៅក្នុងរាជ ភ្នំពេញ ក៏ដូចជានៅតាមទំព័រហ្វេសប៊ុកផងដែរ។

ប្រជាពលរដ្ឋខ្មែរពិតជាសាទរ និងគាំទ្រចំពោះចំណាត់ការរបស់មន្រ្តីសណ្តាប់ធ្នាប់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ និងសោភណភាពក្នុងរាជធានីភ្នំពេញ តែចំពោះករណីខាងលើ ដែលមើលទៅហាក់បីដូចជាហួសហេតុពេកនោះ គេសង្ឃឹម ថា មន្ត្រីថ្នាក់ដឹកនាំខណ្ឌដូនពេញនឹងពិចារណា ចំពោះទង្វើកូនចៅរបស់ខ្លួន ដើម្បីចៀសវាងពីពាក្យនិន្ទា និងការរិះគន់របស់ប្រជាពលរដ្ឋ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]