រាជធានីភ្នំពេញ ៖ ផ្ទះលក់មាសដូរលុយ និងលក់ថ្នាំពេទ្យមួយកន្លែង ត្រូវបានជនសង្ស័យ៥នាក់ ក្នុងនោះស្រីម្នាក់ចូលបន្លំដូរលុយ និងទិញថ្នាំ រួចប្រមូលយកមាសពេជ្រ អស់ជិត១០តម្លឹង ហើយគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី៣០ តុលា ២០១៣ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមសេចក្តីរាយការណ៍ ពីអ្នកយកព័ត៌មានកោះ សន្តិភាពបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]