កាលពីព្រឹកមិញ ខ្មែរឡូតបានផ្សាយនូវអត្ថបទមួយ មានចំណងជើងថា តោះមើល ការតុបតែងប្លែកៗ របស់ស្រីស្អាត សំរាប់ពិធីបុណ្យ Halloween។ ពេលនេះ យើងនឹងបង្ហាញប្រិយមិត្ត ពីដើមកំណើត និងការរីករាលដាល របស់ពិធីបុណ្យHalloween នៅប្រទេសកម្ពុជាវិញម្ដង។

ប្រភពដើមនៃពិធីបុណ្យ Halloween គឺមាននៅក្នុងពិធីបុណ្យបុរាណរបស់ Celtic ដែលបច្ចុប្បន្នមាននៅប្រទេស អៀរឡង់ ហើយបន្តទៅចក្រភពអង់គ្លេស និងបារាំង ដែលប្រារព្ធឡើងនៅថ្ងៃទី៣១ ខែតុលាជារៀងរាល់ឆ្នាំ។ ចំពោះថ្ងៃទី៣១ ខែតុលានេះដែរ គឺជាថ្ងៃមួយដែលច្រកទ្វានៃពិភពមានជីវិតរស់នៅ និងពិភពនៃការស្លាប់អាចផ្លាស់ប្ដូរគ្នាបាន ដែលអាចឲ្យខ្មោចដែលបានស្លាប់ទៅហើយនោះ វិលត្រលប់មកភពផែនដីវិញបាន។

ប្រពៃណីនៃការស្លៀកពាក់ មានគឺមានច្រើនបែប ច្រើនយ៉ាងណាស់ ដូចជា ការតុបតែងបែបខ្មោច បិសាច នឹងការតុបតែង ឈាមសិប្បនិមិត្ត ក៏ដូចជាការពាក់ស្រោមមុខជាដើម។ ដោយសារតែមានការរីកចំរើន នៃប្រទេសនីមួយៗ និងការរីកសាយនៃវប្បធម៌ ពិធីបុណ្យនេះក៏បានមកដល់ ប្រទេសកម្ពុជាយើងដែរ ហើយភាគច្រើនគឺ រីកដុះដាលទៅលើ ស្រទាប់យុវ័យតែម្តង នេះហើយដែលជាហេតុធ្វើឲ្យ ប្រទេសកម្ពុជាយើងបច្ចុបន្ប កំពុងតែប្រារព្ធនៅពិធីនេះផងដែរ។

បន្ទាប់ពីប្រិយមិត្តបានអាននូវ អត្ថបទនេះហើយ តើប្រិយមិត្តមានចំណាប់អារម្មណ៏យ៉ាងណា ចំពោះពិធីបុណ្យ Halloween នេះ?




ដោយ Alice

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]