វីដេអូមួយ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញហ្វេកប៊ុក នាំគ្នាចែកចាយ ដែលស្ដីពីនារីម្នាក់ បានស្លាប់ ក្រោយពីចែកចាយព័ត៌មានផ្ទាល់ខ្លួន ទាំងស្រុងនៅក្នុងហ្វេកប៊ុករួចមក។

យ៉ាងណាមិញ មិនមានការបញ្ជាក់មួយណា ឲ្យពិតប្រាកដថានេះជា ហេតុការណ៍ពិត ដែលកើតមានឡើងនោះទេ តែទោះជាពិត ឬមិនក្ដី យើងគួរតែទស្សនា ដើម្បីចាត់ទុកជាមេរៀនផងដែរ។ ជាមួយគ្នានេះ នៅក្នុងវីដេអូនេះ បានបង្ហាញពី នារីម្នាក់ដែលត្រូវបានគេអះអាង នៅក្នុងវីដេអូនេះថា ជាអ្នកមកពីអេស្បាញ និងនាងទទួលបានការ like ជាច្រើនលាន ពីមិត្ដភិក្ដទៅលើរូបភាពនាង និងការសុំធ្វើជាមិត្ដភិក្ដផងដែរ។ នៅក្នុងនោះ ក៏មានមិត្ដភិក្ដម្នាក់ ទទូចសុំណាត់ជួបនាង តែនាងក៏ប្រកែក តែទាំងនេះមិនអាចជៀងផុតពីគ្រោះថ្នាក់នោះទេ គឺនាងបានដាក់ព័ត៌មានគ្រប់បែបយ៉ាងរបស់នាង នៅក្នុងហ្វេកប៊ុករបស់នាង ដូចជាអាស័យដ្ឋាន និងលេខទូរស័ព្ទជាដើម។  

សម្រាប់វីដេអូនេះមិនបានបញ្ជាក់ថា នាងស្លាប់ដោយរបៀបណានោះទេ ដោយគេគ្រាន់តែបង្ហាញរូបភាព៤សន្លឹកប៉ុណ្ណោះ និងបានធ្វើការព្រមានទៅលើនារីទាំងឡាយកុំឲ្យដាក់ព័ត៌មាន ផ្ទាល់ខ្លួនទាំងស្រុងនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក ព្រោះនឹងអាចមានគ្រោះថ្នាក់ដូចជានារីនៅក្នុងវីដេអូនេះ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី ហ្វេកប៊ុក

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]