ប្ដីប្រពន្ធមួយគូ ត្រូវបានចាប់ខ្លួន និងជាប់ទោសពីរំលោភកុមារ ក្រោយពីអ្នកទាំងពីរជាប់ទាក់ទង នឹងអំពើរំលោភកូនស្រីរបស់ខ្លួន អាយុ ៣ឆ្នាំ យោងទៅតាមដំណើរការនៅក្នុងតុលាការ នៃរដ្ឋ Michigan សហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្ដីនេះមានឈ្មោះថា Jackson man អាយុ ២៨ឆ្នាំ បានសុំអង្វរតុលាការទៅលើ កំហុសរបស់ខ្លួន ដែលជាប់ទោសទៅលើ២ករណី នៃអំពើរំលោភបំពាន ផ្លូវភេទ ក្នុងបទឧក្រិដ្ឋដំបូង ដែលបុរសនេះធ្វើសកម្មភាពរំលោភ ម្ដងហើយម្ដងទៀត ទៅលើកូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ៣ឆ្នាំនោះ។ ទោះជាយ៉ាងណា ទោសរបស់បុរសនេះនឹងអាចជាប់គុក អស់មួយជីវិត ដែលខណៈពេលនេះ ចៅក្រមមិនទាន់ធ្វើការកាត់ក្ដីនោះទេ ដែលត្រូវឃុំខ្លួនបុរសនេះ២ខែជាមុនសិន។

ជាមួយគ្នានេះ បុរសនេះ បានសារភាពថា ខ្លួនពិតជារំលោភកូនស្រីរបស់ខ្លួនមែន ខណៈពេលដែលគេងនៅក្នុងសណ្ឋាគារ Avalo ជាមួយនឹងប្រពន្ធរបស់ខ្លួន ដែលនាងក៏ជួយខ្លួនឲ្យធ្វើសកម្មភាពបែបនេះដែរ នៅក្នុងទីក្រុង Blackman ។ នៅក្នុងការធ្វើអង្វរករទៅកាន់តុលាការនោះ បុរសនេះក៏បានចោទប្រកាន់ប្រពន្ធរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ សម្រាប់ស្ដ្រីជាភរិយា និងមានអាយុ ៣៦ឆ្នាំនេះ បានសារភាពថាខ្លួនពិតជាជួយប្ដីឲ្យរំលោភកូនស្រី ដែលនៅពេលនេះ នាងបានជាប់ទោស២ករណីដូចគ្នា ដែលនាងត្រូវបានចាប់ខ្លួន កាលពីខែសីហា ដែលនៅក្នុងហេតុការណ៍ចាប់រំលោភនោះ គឺនាងជាអ្នកកាន់ដៃកូនស្រីទាំងពីរ មិនឲ្យរើ និងឲ្យប្ដីរបស់ខ្លួនរំលោភ ដែលការរំលោភនេះមានយ៉ាងតិច ៦ដងមកហើយ។ សម្រាប់ពេលនេះ នាងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីបន្ដឡើងទៅតុលាការនាពេលក្រោយ រីឯកូន ៣នាក់ ដែលមានក្មេងស្រីជនរងគ្រោះ និងបង ២នាក់ទៀត ដែលមានអាយុ ៦ និង៨ឆ្នាំ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។

ជាចុងក្រោយ អ្វីដែលមិននឹកស្មានដល់គឺ បុរសជាឪពុកតិរិច្ឆាននេះ បានងូតទឹកជាមួយនឹងកូនស្រី និងស្ទាបអង្អែលសព្វយ៉ាង និងថតរូបភាពអាសអាភាសជាមួយគ្នា និងមើលកុនកូនជ្រូកបន្ថែមទៀតផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលឪពុកម្ដាយបែរជាមានចិត្ដសាហាវប្រិយផ្សៃបែបនេះនោះ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]