បុរសខ្ពស់បំផុតដែលមានកំពស់ ២.៥១ម៉ែត្រ ឈ្មោះ Sultan Kosen ធ្លាប់មានការអស់សង្ឃឹមក្នុងការ ស្វែងរកគូស្រករដែល ត្រូវសាកសមនឹងកម្ពស់របស់គាត់។

ក៏ប៉ុន្តែទេវតាមិនដែលឲ្យមនុស្សនៅឯកោនោះទេ លោក Sultan បានរកឃើញនារីម្នាក់ ដែលជាគូស្នេហ៍ដ៏សាកសមជាមួយគាត់ ហើយនាងមានឈ្មោះថា Merve Dibo។ លោក Sultan មានអាយុ ៣០ឆ្នាំ បានរៀបការជាមួយនឹងប្រពន្ធរបស់គាត់ កាលពីម្សិលមិញនៅប្រទេស ទួគី ហើយប្រពន្ធរបស់គាត់ មានអាយុ ២០ឆ្នាំ។

លោក Sultan គឺជាមនុស្សម្នាក់ក្នុងចំណោម មនុស្សទាំង ១០ លើពិភពលោក ដែលមានកម្រស់លើសពី ២.៤៤ម៉ែត្រ។ គាត់បាននិយាយថា ទីបំផុតគាត់អាចរកគូព្រេងរបស់គាត់ឃើញហើយ គាត់អាចមានគ្រួសារខ្លួនឯងមួយ។

លោក Sultan ចាប់ផ្ដើមលូតកំពស់ខ្លាំងតាំងពីអាយុ ១០ឆ្នាំ ហើយក្លាយទៅជាបុរសខ្ពស់បំផុតលើលោក នៅឆ្នាំ ២០០៩ ហើយឆប់លូតលាស់នៅឆ្នាំ ២០១១។ ចំណែកឯនៅក្នុងសៀវភៅកំណត់ត្រា ពិភពលោកវិញ បុរសដែលមានកម្ពស់ខ្ពស់បំផុត មានកំពស់ ២.៧២ម៉ែត្រ ដែលស្លាប់កាលពីឆ្នាំ ១៩៤០ ក្នុងអាយុ ២២ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គូស្វាមីភរិយាថ្មីមួយគូនេះ?











ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]