ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា មហាជនតែងតែមើលឃើញថា នាងស្លៀកពាក់ បែបស្រគត់ស្រគំមិនសិចស៊ី លេចលើលេចក្រោម ដូចតារាមួយចំនួននោះទេ ។ ប៉ុន្តែនៅពេលនេះ មាស សុសោភា បានធ្វើឲ្យ ក្រសែភ្នែកបុរសៗជាច្រើនរយនាក់ សម្លឹងមើលមិនដាក់ភ្នែក ព្រោះតែរូបថតមួយសន្លឹករបស់នាង ។

គ្រាន់តែរូបថតមួយសន្លឹកសោះ តារាចម្រៀងរៀមច្បង នៅក្នុងផលិតកម្មថោន មាស សុខសោភា បានធ្វើឲ្យមហាជន អ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង ។ មូលហេតុដែលនាំឲ្យមហាជន ចាប់អារម្មណ៍ចំពោះរូបថតរបស់នាង ដោយសារតែរូបភាពរបស់នាង ត្រូវបានគេមើលឃើញថា នាងបានស្លៀកពាក់បញ្ចេញគល់សុដន់ ដ៏ទ្រលុកទ្រន់ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យមើលហើយមិនចង់ព្រិចភ្នែក ។

ចំពោះរូបភាពមួយសន្លឹករបស់ មាស សុខសោភា ជាមួយ សន នាងផល្លីកា នេះត្រូវគេមើលឃើញ នៅក្នុង Account Facebook របស់កញ្ញា សន នាងផល្លីកា ។ មិនតែប៉ុណ្ណោះរូបភាពមួយសន្លឹក ដែលធ្វើឲ្យគេចាប់អារម្មណ៍នាពេលនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក រាប់រយនាក់ Shear តៗឲ្យគ្នា ទុកគ្រាន់ទស្សនាកម្សាន្តភ្នែក៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា