រាជ​ធានីភ្នំពេញ ៖ ​ យុវជន​២ក្រុម​​ចូល​រាំ​កម្សាន្ត​​នៅក្លឹប​​​ចាក់ក្បាច់​ដាក់គ្នា ​ពេលចេញ​​ក្រៅ​ក្លឹប​​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​ដល់ស្តុប​១៩៨៦ ស្រាប់តែ​ខាង​ជនបង្ក​​ស្ទាក់ចាំ​​​គប់នឹងដុំថ្ម ​​​វាយ​នឹង​ដំបង​ បណ្តាល​ឱ្យ​​យុវជន​ម្នាក់​របួស​បែក​ក្បាល​ដេរ​ជាច្រើនថ្នេរ ។ ហេតុការណ៍នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ឧសភា ​នៅផ្លូវ​លេខ​៥៩៨ កែង​១៩៨៦ ស្ថិត​ក្នុង​​​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ ។

ប្រភពព័ត៌មាន​ពីជនរងគ្រោះ​​ឈ្មោះក្នុយ ​ភេទ​ប្រុស ​បានឱ្យ​ដឹង​ថា មុនពេល​​កើតហេតុ ​ពួកគេ​មានគ្នា​៥នាក់ ​ជិះម៉ូតូ​សង់កូរ៉េ២​គ្រឿង ​​ចូល​ទៅ​​រាំកម្សាន្ត​​នៅក្លឹប​​អាឡិច​ត្រូល នៅម្តុំ​វិទ្យា​ល័យ​​​ឥ​ន្ទ្រទេវី ។ ពេលរាំ​លេង​នោះ មិត្តភក្តិរបស់​ពួកគេ​រាំក្បាច់​​ផ្សេងគ្នា ធ្វើឱ្យ​​យុវជន​មួយក្រុម​ទៀតមានគ្នា​៧-៨នាក់ ដែល​​រាំ​ក្នុងវង់​​ជា​មួយ​គ្នា​នោះ​ មិនពេញចិត្ត​​​នឹង​ក្រុម​​​របស់ពួកខ្លួន​​ ហើយ​ចេះ​តែ​រាំ​សសៀរ​ទៅជិត​​ប្រុង​រករឿង​វាយតាំង​ពីនៅ​ក្នុង​ក្លឹបម្ល៉េះ ​តែក្រុមរបស់​ពួកគេដឹង​ខ្លួន​មុនចេះ​​តែនាំ​គ្នា​​គេចចេញ​​ ។ លុះ​ចេញពីក្លឹប​មកដល់ចំណុច​កើតហេតុ ក្រុមបង្ក​បានយក​ដុំ​ថ្ម និង​ឈើជ្រុង​គប់ និងវាយក្បាល​គេ​បណ្តាលឱ្យ​របួសតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]