ក្មេងស្រីអាយុ ១៧ឆ្នាំបានចងក. សម្លាប់ខ្លួន ក្រោយពីឪពុកម្ដាយ ហាមឃាត់មិនឲ្យលេង បណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេកប៊ុកជាដើម។

តាមប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា ក្មេងស្រីនេះមានឈ្មោះថា Aishwarya Dahiwal អាយុ១៧ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Parbhani នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ សម្រាប់ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ ២០១៣ ពេលយប់ ក្រោយពីនាងបានឈ្លោះគ្នាជាមួយនឹង ឪពុកម្ដាយដោយសារតែពួកគាត់ ហាមនាងមិនឲ្យលេងហ្វេកប៊ុក និងមិនអនុញ្ញាតឲ្យនិយាយទូរស័ព្ទយូរជាមួយនឹងមិត្ដភិក្ដ ដើម្បីឲ្យនាងប្រមូលអារម្មណ៍ និងយកចិត្ដទុកដាក់ទៅលើការងារសាលាវិញ។ តែអ្វីដែលមិននឹកស្មានដល់ គឺនាងបានចងក.សម្លាប់ខ្លួន នៅក្នុងបន្ទប់ ដែលសាកសពនាង ត្រូវបានប្រទះឃើញនាព្រឹកថ្ងៃព្រហស្បតិ៍ ដោយភ្ជាប់ជាមួយគ្នានោះ នាងបានសរសេរលិខិតមួយថា តើការប្រើប្រាស់ហ្វេកប៊ុកពិតជាអាក្រក់ណាស់មែនទេ? ខ្ញុំពិតជាមិនអាចរស់នៅក្នុងផ្ទះ ដោយមិនមានវាបាននោះទេ។ សម្រាប់ហេតុការណ៍នេះផ្ទាល់ ពិតជាធ្វើឲ្យក្រុមគ្រួសារនាងតក់ស្លុតជាខ្លាំង ដោយសារតែហ្វេកប៊ុកបែរជានាងហ៊ានសម្លាប់ខ្លួនទៅវិញ។

យ៉ាងណាមិញ មានមនុស្សជាង ១៦,១១២ បានធ្វើអត្ដឃាតសម្លាប់ខ្លួន នៅក្នុងរដ្ឋនេះកាលពីឆ្នាំមុន ដែលរដ្ឋនេះត្រូវបានជាប់ឈ្មោះលេខ២ ដែលសម្បូរទៅដោយមនុស្សសម្លាប់ខ្លួននោះ តាមរយៈ National Crime Records Brueau។

ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ?

ប្រភពពីគេហទំព័រ និង

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]