ភ្នំពេញ៖ រថយន្តសាំយ៉ុង មួយគ្រឿង បានក្រឡាប់ ក្រោយបានបុកជាមួយ រថយន្តវីហ្គោ កាលពីវេលា ម៉ោងប្រមាណ ២៖២០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ស្ថិត នៅតាមផ្លូវលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ បណ្តាលឲ្យម្ចាស់ រថយន្តរងរបួសស្រាល។

សេចក្តីរាយការណ៍ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2C-0925 បានធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៦អា ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុច មុខផ្ទះសំណាក់ មហាលាភ បានបុកជាមួយ រថយន្តវីហ្គោ មួយគ្រឿង បណ្តាលឲ្យក្រឡាប់ ។

ក្រោយពេលបុកហើយ រថយន្តសាំយ៉ុង បានក្រឡាប់ ខណៈរថយន្តវីហ្គោ បានបើកទៅបាត់ ពេលនោះរថយន្ត សាំយ៉ុង បានក្រឡាប់ ហើយបុកគំរបលូ បណ្តាលឲ្យខូចខាតផងដែរ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]