យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ វីដេអូសិចរបស់បវរកញ្ញាហុងកុង ប្រចាំឆ្នាំ២០១៣ កំពុងតែល្បីល្បាញ និងមានការចែកចាយជាបន្តបន្ទាប់ នៅលើបណ្តាញអ៊ីនធឺណែត បន្ទាប់ពីវីដេអូសិចនេះ បានបែកធ្លាយ នៅតាមបណ្តាញផ្សព្វផ្សាយនានា នៃទីក្រុងហុងកុង។

ប្រភពដដែលបានបន្តទៀតថា វីដេអូមួយខ្សែនេះ ត្រូវបានគេធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ខណៈមានអ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន បាននិយាយថា មនុស្សស្រីនៅក្នុងវីដេអូសិចនោះ គឺជាបេក្ខនារីមួយរូប នៃកម្មវិធីប្រលងជ្រើសរើស បវរកញ្ញាហុងកុង ប្រចាំឆ្នាំ ២០១៣ គឺនាង Peggy Tsui (ចាញ់ក្នុងការប្រលង) ដែលជាតារាម៉ូដែល វ័យ ២៦ឆ្នាំ។

គួរបញ្ជាក់ផងដែរថា វីដេអូសិចដែលបែកធ្លាយមួយខ្សែនេះ មានរយៈពេល ៨នាទី និង ២៦វិនាទី ដែលថតដោយបុរសម្នាក់ និងប្រើប្រាស់កាមេរ៉ាទូរស័ព្ទថត។ ទោះបីជាយ៉ាងនេះក៏ដោយ វីដេអូមួយខ្សែនេះ មិនមានសម្លេងឡើយ ប៉ុន្តែផ្ទៃមុខរបស់មនុស្សស្រី នៅក្នុងខ្សែវីដេអូនោះ អាចមើលឃើញយ៉ាងច្បាស់ ចំនែកឯមុខមនុស្សប្រុស នៅក្នុងខ្សែវីដេអូនោះ មិនត្រូវបានបង្ហាញឡើយ។

យ៉ាងណាមិញ បើតាមវេបសាយ LeTV.com បានឲ្យដឹងថា កញ្ញា Peggy Tsui បានចាប់ផ្តើមណាត់ជួបជាមួយនឹងបុរសៗ តាំងពីនាងអាយុ ១២ ទៅ ១៣ឆ្នាំម្ល៉េះ ហើយបានក្លាយជាតារាម៉ូដែល នៅក្នុងកម្មវិធីបង្ហាញរថយន្តជាច្រើនដងទៀតផង។

យ៉ាងណាក៏ដោយ កញ្ញា Peggy Tsui ដែលមានសម្រស់ស្រស់ស្អាតរូបនេះ បានឆ្លើយបដិសេធថា នាងធ្លាប់មានទំនាក់ទំនងស្នេហា ចំនួន ៥ដងប៉ុណ្ណោះ ហើយមនុស្សស្រីនៅក្នុងខ្សែវីដេអូសិចនោះ មិនមែនជានាងឡើយ៕















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ AsiaOne

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]