ភ្នំពេញ: បុរសពីរនាក់ ត្រូវរបួសដោយពួកគេជិះ ម៉ូតូពីរគឿង ទិសដៅស្របគ្នា ហើយត្រូវរថយន្តលុច្ស ស៊ីស ៤៥០ មួយគឿងបើកលឿន ជ្រុលបុកចំយ៉ាង ពេញទំហឹង រួចរថយន្តបើកគិតខ្លួន បាត់ស្រមោលកាលពី ២៣នឹង០០ នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ ៥១ កែងផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរស ២នាក់ ជិះពីរគ្រឿង មួយគ្រឿងម៉ាក គុបជ្រុង ពណ៍ទឹកប៊ិច នឹង១គ្រឿងទៀត ម៉ាកអាយខុន ពណ៍ត្រួយ ចេក ដោយជិះធ្វើដំណើរតាមផ្លូវលេខ ២៩៤ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនបាន បន្ថយល្បឿន ស្របពេល ដែលរថយន្តមួយគ្រឿងម៉ាក លុច្សស៊ីស ៤៥០ មិនស្គាល់ស្លាកលេខ មួយគ្រឿង កំពុងបើកបរតាមផ្លូវលេខ ៥១ ទិសដៅពីត្បូងទៅជើង បានជ្រុលបុករះ ម៉ូតូ២គ្រឿងខាងលើ យ៉ាងពេល ទំហឹងតែម្តង បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿង ដួលគគ្នារងការខូចខាត ចំណែកម្ចាស់ម៉ូតូ២នាក់ ត្រូវរងរបួស ធ្ងន់ ស្រាលហើយរថយន្ត បង្កហេតុ បានបើករត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។

ដោយសារតែម្ចាស់ម៉ូតូស្គាល់ស្លាកលេខ រថយន្តបង្កហេតុខាងលើនេះ សមត្ថកិច្ចមូលដ្ឋន បានសហការ ជាមួយនគរបាលជំនាញចុះវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ៕

 









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]