នៅពេលដែលប្រិយមិត្តលឺសំណួរនេះ យើងគិតថាប្រិយមិត្តប្រាកដជាគិតថា នំដូណាត់ មានដើមកំណើតចេញពី សហរដ្ឋអាមេរិកហើយ ព្រោះជនជាតិអាមេរិក ធ្លាប់និយាយថា ពួកគេគឺជាអ្នកបង្កើតនំដូណាត់ ក៏ប៉ុន្តែមានបុរសម្នាក់ បានបដិសេធ មិនយល់ស្របនឹងរឿងនេះឡើយ ព្រោះគាត់មានភស្តុតាង ដែលបញ្ជាក់ថា នំដូណាត់គឺមានដើមកំណើតពីប្រទេសផ្សេង។

ការពិតទៅនំដូណាត់ មានដើមកំណើតដំបូងបង្អស់ គឺចេញពីជនជាតិអង់គ្លេស ព្រោះគេបានដឹងថា នំដូណាត់ដំបូងបង្អស់ ដែលមាននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៨៤៧ ដែលនាំចូលដោយលោក Hanson Gregory ពេលដែលគាត់អាយុ ១៦ឆ្នាំ។ តែបើយោងតាមឯកសារប្រវត្តិសាស្រ្ដ របស់ជនជាតិអង់គ្លេសបានឲ្យដឹងថា ប្រពន្ធរបស់លោកវេជ្ជបណ្ឌិត Hertford មានរូបមន្ដធ្វើ នំដូណាត់តាំងពីឆ្នាំ ១៨០០មកម៉្លេះ។

រូបមន្ដធ្វើនំដូណាត់របស់គាត់មាន ស្ករស ស៊ុត ផ្លែច័ន្ទ បឺរ និងមេដំបែ ដែលធ្វើឡើងចេញជារូបរាងរមូរ និងបានកាត់កង់ៗ។ នំដូណាត់ ដំបូងគេត្រូវយកទៅបំពង រួចហើយទើបយកស្ករមករោយពីលើ។ អ្នកបុរាណវិទូ Heather Falvey ដែលជាអ្នកសិក្សា ម្ហូបបុរាណជនជាតិអាមេរិក បានរកឃើញសៀវភៅរូបមន្ដធ្វើម្ហូប ដែលមានអាយុ ២១៣ឆ្នាំ ក្នុងនោះមានមុខម្ហូបជាង ៧០០មុខ។

អ្នកស្រី Falvey មានប្រសាសន៍ថា កំណត់ត្រាដំបូងបង្អស់ ដែលបង្ហាញថានំដូណាត់នៅក្នុង សហរដ្ឋអាមេរិក គឺក្នុងឆ្នាំ ១៨១០ គឺ១០ឆ្នាំក្រោយ នៃនំដូណាត់នៅប្រទេសអស់គ្លេស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្រវត្តិនៃនំដូណាត់នេះ?





ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]