ភ្នំពេញ ៖ យុវជនសិស្សសាលាម្នាក់ ត្រូវ បានរថយន្ដស៊ីអរវី១គ្រឿង បុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចហើយម្ចាស់រថយន្ដ បានរត់គេចខ្លួនបាត់ ក្រោយបង្កហេតុកាល ពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុច វិហារយីស៊ូ តាមបណ្ដោយផ្លូវលេខ ៥៩៨ ជិតស្ពាន អាកាស ៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក សិន សុវណ្ណ នាយរងផ្នែកនគរ បាល ចរាចរខណ្ឌសែនសុខបានឱ្យដឹងថា ជន រងគ្រោះ ដែលបាន បាត់បង់ជីវិតនៅកន្លែង កើតហេតុ ឈ្មោះ បឿន ម៉េង អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅស្នោរតូច ឃុំអង្គរមាស ស្រុកដងទង់ ខេត្ដកំពត មុខរបរ ជាសិស្ស សាលា ដោយឡែក អ្នកបើករថយន្ដបង្កមិន ស្គាល់អត្ដសញ្ញាណ នោះឡើយ ដោយសារ តែក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

លោក សិន សុវណ្ណ បានបន្ដទៀតថា មុន ពេលកើតហេតុ រថយន្ដបង្កម៉ាកស៊ីអរវី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២អឺ ៣៥៨៩ បានធ្វើដំណើរ តាមបណ្ដោយផ្លូវ ៥៩៨ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង ។ លុះ ដល់ចំណុចកើតហេតុម៉ូតូរបស់ជនរង គ្រោះ បានប្រជែងនៅខាងឆ្វេង ស្រាប់តែ រថយន្ដងាកខាងឆ្វេងដែរ ក៏ប៉ះជាមួយម៉ូតូ ជនរងគ្រោះបណ្ដាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។ ក្រោយ កើតហេតុ សពជនរងគ្រោះត្រូវបាន សមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារឱ្យមក ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ខណៈ ដែលរថយន្ដបង្ក និងម៉ូតូរបស់ជនរង គ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ ការបន្ដទៀត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]