ពេលនេះ មនុស្សមិនចាំបាច់ខ្វល់ខ្វាយ ពីរឿងបញ្ចេញខ្យល់មិនល្អចោល ទៀតនោះទេ ព្រោះថាខោទ្រនាប់ថ្មីនេះ អាចអោយអ្នកប្រើ បញ្ចេញខ្យល់ បានតាមចិត្ត គ្រប់ទីកន្លែង គ្រប់ពេលវេលា ព្រោះថាវាអាចកំចាត់ចោលក្លិនមិនល្អទាំងនោះបាន យ៉ាងមានប្រសិទ្ធភាពបំផុត។

ប្រភពព័ត៌មានបរទេស បានចុះផ្សាយអំពីផលិតផល ខោទ្រនាប់ដ៏ពិសេសម្យ៉ាង ដែលមានសមត្ថភាព យ៉ាងអស្ចារ្យ ក្នុងការទប់ទល់ និងកំចាត់ចោល នូវខ្យល់បញ្ចេញចោល របស់មនុស្ស (ផោម)។ ខោទ្រនាប់នេះ មានឈ្មោះថា Shreddies ធ្វើឡើងអំពី ក្រណាត់កាបូនម្យ៉ាង ដែលស្តើងនិងរស់រវើក អាចបត់បែនបានយ៉ាងល្អ។ ក្នុងនោះផងដែរ ខោទ្រនាប់ Shreddies នេះ មានសំរាប់ ទាំងបុរស និង នារី ហើយមានតម្លៃចាប់ពី ៣៩ ដល់ ៤៥ ដុល្លារអាមេរិក សំរាប់ខោទ្រនាប់បុរស និង ចាប់ពី ៣១ ដល់ ៣៤ដុល្លារអាមេរិក សំរាប់ខោទ្រនាប់នារី៕

តើប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះផលិតផលនេះ?







ប្រភព gizmodo

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]