ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យជា គ្រូបង្រៀនម្នាក់កាលពីវេលាល្ងាចថ្ងៃទី២៤ តុលា ២០១៣ ក្នុងបទចោទប្រកាន់ចាប់នារីបរទេសរំលោភ សេពសន្ថវៈដែលបានប្រព្រឹត្តកាល ពីរសៀលថ្ងៃទី២១ តុលា ២០១៣ ស្ថិតនៅចំណុចក្បាលដំរី ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខណៈដែលនារីបរទេសរូបនោះ ជិះកង់ហាត់ប្រាណតាមផ្លូវ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនោះឈ្មោះលី ចាន់រិទ្ធ ហៅគា អាយុ៣១ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅក្នុងភូមិដកពង ឃុំខុនរ៉ង ស្រុកបរិបូរណ៍។ ចំណែកនារីរងគ្រោះអាយុ២៣ឆ្នាំ ជាជនជាតិអាមេរិកាំង សព្វថ្ងៃជាភ្នាក់ងារស្ម័គ្រចិត្តលើវិស័យសុខាភិបាល ដោយបានមកធ្វើការប្រចាំនៅមណ្ឌលសុខភាពស្រុកបរិបូរណ៍។

ទោះជាយ៉ាងណា ជនសង្ស័យជាគ្រូបង្រៀនរូបនោះ បានឆ្លើយបដិសេធរាល់ការចោទប្រកាន់ខាងលើនេះ បើទោះណាជនរងគ្រោះបានចង្អុលបង្ហាញមុខ និងមានសាក្សីជាច្រើននាក់ក្តី ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]