រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង ម៉ាកដេវ៉ូពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-1613 ដែលម្ចាស់ចតចោល នៅប្របមាត់ដៃទន្លេបាសាក់ បានរអិលធ្លាក់ទឹកទន្លេលិចបាត់ ខណៈពេលម្ចាស់ឈប់ផឹកទឹកអំពៅ ហើយមិនបានដាក់ហ្វ្រាំដៃ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបណ្តាលឱ្យមាននរណាម្នាក់ ត្រូវរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺរថយន្តទាំងស្រុង គឺត្រូវបានធ្លាក់ត្រាំទឹកទន្លេលិចបាត់ ដែលមនុស្សម្នាមិនអាចទាញចេញបានឡើយ ទាល់តែប្រើឧបករណ៍រថយន្តស្ទូចចេញ ទើបយកចេញបានវិញ ។

ជាមួយនឹងបញ្ហានេះ មានមនុស្សម្នាជាច្រើន បាននាំគ្នារោមមើលហេតុការណ៍ ដែលបានកើតឡើង ដែលម្នាក់ៗនឹកគិតហួសចិត្តថា អីក៏ចៃដន្យអាក្រក់ម្ល៉េះ ដែលម្ចាស់រថយន្តខាងលើនេះ ចតទុកហើយ តែខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជួបគ្រោះថ្នាក់បែបនេះកើតឡើង។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]