ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកប្រហែល៤នាក់ ត្រូវបាន ម្ចាស់រថយន្ត លុច្សស៊ីស មួយគ្រឿង ចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយ ពីពួកគេបានធ្វើសកម្មភាព លួចកាបូបលុយនៅក្នុងរថយន្ត ខាងលើ កាលពីវេលាម៉ោង ៦៖២៥នាទីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅខាង កើតផ្សារបាយ័ន ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យ លី រតនា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានម្ចាស់ រថយន្តដឹងទាន់ ខណៈ រូបគេ និងបក្ខពួក ប្រហែល៤នាក់ បានធ្វើសកម្មភាព លួចកាបូបលុយ នៅក្នុងរថយន្ត មិនបានសម្រេច ហើយម្ចាស់រថយន្ត ស្រែក រួច ប្រជាពលរដ្ឋ នៅក្បែរថយន្តនោះ បាននាំគ្នាដេញចាប់ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ខណៈបក្ខពួករបស់គេបានរត់គេចខ្លួនបាត់៕

ដោយ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]