ក្មេងគឺត្រូវការការមើលថែរ និងភាពកក់ក្ដៅពីម្ដាយឪពុក មិនថាពូជសាសន៍ណាក៏ដូចគ្នាដែរ ហើយមនុស្សធំមិនអាច ប្រើអំពើហិង្សា លើក្មេងឡើយ ព្រោះវារំលោភទៅនឹងសិទ្ធរបស់កុមារ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញវីដេអូមួយ ពីគេហទំព័រសង្គមហ្វេសប៊ុក ដែលបង្ហាញពីស្ដ្រីម្នាក់ ងូតទឹកកូនក្មេងប្រុសម្នាក់ តែយើងមិនច្បាស់ពីទំនាក់ទំនងរបស់ ស្ដ្រីកំណាចម្នាក់នេះ និងក្មេងប្រុសដ៏កម្សត់នោះទេ គ្រាន់តែប្រទះឃើញពីសកម្មភាព របស់ស្ដ្រីនោះធ្វើទៅលើក្មេងប្រុស ហាក់ដូចជាមិនសមសោះ។ ស្ដ្រីរូបនោះ បានយកជើងជាន់ លើខ្នងរបស់ក្មេង ដើម្បីកុំឲ្យវារត់ បន្ទាប់មកបានយកទឹកជះទៅលើមុខរបស់ក្មេងនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើរបស់ស្ដ្រីម្នាក់នេះ? សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ហ្វេសប៊ុក

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]