បន្ទាប់ពីទីលាននៅមុខវត្តឧណាឡោម ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យរួចមកគម្រោងទី២ នៅលើ សួនច្បារ ក្បែរភាគខាងកើតនៃទីស្តីការក្រសួងការពាជាតិ តាមបណ្តោយ ផ្លូវលេខ ១៦៩។ ទីកន្លែងហាត់ប្រាណនេះ ត្រូវបាន សាងសង់ឡើងលើ សួនដែលមានស្រាប់ ពុះយកសួននោះទំហំសរុប ៩២០ម២ ដើម្បីស្ថាបនា ជាទីលានហាត់ប្រាណ ដែលបំពាក់ទៅដោយឧបកណ៍ ចំនួន ១៨ប្រភេទ ខុសៗគ្នា។ មួយផ្នែកធំនៃឧបករណ៍ទាំងនោះ ត្រូវបាននាំចូល ពីបរទេស និងមួយផ្នែក ទៀតគឺផលិតក្នុងស្រុក។

ទីតាំង៖ លើសួនច្បារផ្លូវឆេកូស្លូវ៉ាគី (ផ្លូវលេខ១៦៩) សង្កាត់មិត្តភាព ខណ្ឌ៧មករា

ម្ចាស់គំរោង៖ សាលារាជធានីភ្នំពេញ

អ្នកម៉ៅការសាងសង់៖ ក្រុមហ៊ុនមុនីមរកត

រយៈពេល៖ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ហើយ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមករា

ឆ្នាំ២០១២ អស់រយៈពេល ១០៧ថ្ងៃ

គំរោងថវិកា៖ ១៦៣,០០០,០០០.០០ រៀល ប្រមាណ 40,177.USD

លទ្ធផលសំរេចបាន 80% ៕

ដកស្រង់ពីសាលាក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]