បច្ចុប្បន្ន សិស្សសាលាមួយចំនួនធំ ដែលនៅក្មេងវ័យឈាមរាវ តែងតែភ្លើតភ្លើននឹងរឿងស្នេហា មិនថាប្រទេសណានោះទេ រួមទាំងប្រទេសយើងផងដែរ។

កាលពីពេលថ្មីៗនេះ បានបែកធ្លាយវីដេអូមួយរបស់សិស្សជប៉ុនពីរនាក់ ដែលលួចទៅកន្លែងស្ងាត់ ឈរថែបមាត់គ្នា មុននឹងចូលទៅថ្នាក់រៀន។ បើមើលតាមវីដេអូ ពួកគេអាយុប្រហែលជា ១៥ ទៅ ១៧ឆ្នាំតែប៉ុណ្ណោះ តែបែរជាចេះប្រព្រឹត្តអំពើបែបនេះទៅហើយ។ បើម្ដាយឪពុករបស់ពួកគេបានដឹង តើពួកគាត់មានអារម្មណ៍បែបណា និងយកមុខទៅទុកឯណាទៅ? ម្ដាយឪពុកបានខិតខំធ្វើការ រកប្រាក់ឲ្យកូនចូលរៀន តែពួកគេបែរជាមិនខំរៀនសូត្រ បែរជាឆ្លៀត ទៅឈរអោបថើបគ្នាទៅវិញ។

ថ្ងៃនេះពួកគេគ្រាន់តែអោបថើបគ្នា ថ្ងៃក្រោយប្រាកដជាធ្វើអ្វីលើសពីនេះជាមិនខាន។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ បញ្ហានេះ? តើមានវិធានការបែបណាដើម្បី បញ្ឈប់ករណីបែបនេះ ព្រោះករណីបែបនេះ ក៏កើតមាននៅក្នុងប្រទេសយើងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Facebook

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]