ព្រះសីហនុ៖ បុរសចំណាស់ ទេសចរជនជាតិ អ៊ីតាលី ម្នាក់បានដាច់ខ្យល់ ស្លាប់ក្នុងផ្សារលើ កណ្តាលក្រុង ព្រះសីហនុ បង្កឱ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករក្នុងផ្សារជាច្រើន ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ១១និង៣០នាទី ។

សមត្ថកិច្ចនគរបាល បានឲ្យប្រាប់ថា ជនរងគ្រោះមានឈ្មោះ NOVA FRANCO  ភេទប្រុស អាយុ ៦៦ឆ្នាំ ជន ជាតិអ៊ីតាលី កាន់លិខិត ឆ្លងដែនលេខ AA2348674 ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០០៧ ផុតកំណត់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៧ ទិដ្ឋិកាលេខ EI00566766 ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៤ ចូលមកតាមច្រកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំអូរ៥ ស្ថិតក្នុង សង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ ។

លោកវេជ្ជ.សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ដែលបានចូលរួម ពិនិត្យ កោសល្យវិច័យ បានមានប្រសាសន៍ប្រាប់ថា ជនរងគ្រោះស្លាប់ដោយមូល ហេតុ ខ្យល់គបណ្តាលឱ្យគាំងបេះដូង គួប ផ្សំពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋចោមរោមមើល ធ្វើឱ្យរិតតែធ្ងន់ធ្ងរ ទៅទៀត ទើបមិនអាច សង្រ្គោះជន រងគ្រោះបាន ។

តាមសម្តីរមិត្តភក្តិ ជនរងគ្រោះជនជាតិអ៊ីតាលី ដូចគ្នាបានប្រាប់ថា កាលពីព្រឹកគាត់ ឃើញជនរង គ្រោះធ្វើទុក្ខម្តង ហើយ តែក្រោយមកធូវិញ ក៏បាននាំគ្នាមកផ្សារ រកទិញឥវ៉ាន់ តែពេលមកដល់ផ្សារ មិនទាន់បានទិញអីនៅឡើយទេ ក៏ជួបហេតុការណ៏នេះតែម្តងទៅ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅដំកល់ នៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម រង់ចាំដំណាងស្ថានទូត ធ្វើការទាក់ ទងក្រុមគ្រួសារមកទទួល យកទៅប្រទេស កំណើតវិញ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]