យោងតាមសារព័ត៌មាន DailyStar បានឲ្យដឹងថា តារាចម្រៀងស្រី ជនជាតិអាមេរិក Miley Cyrus បានចំណាយប្រាក់ប្រហែល ជិត ១លានដុល្លារ ដើម្បីទិញរថយន្តសម្រាប់ខ្លួនឯង និងឆ្កែចិញ្ចឹមរបស់នាង។

ប្រភពដដែលបានបន្តទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងវ័យ ២០ឆ្នាំរូបនេះ បានចំណាយប្រាក់ទិញរថយន្តថ្មី ចំនួន ២គ្រឿង ម៉ាក Maserati Quattroporte និង Porsche Cayenne មានតម្លៃប្រហែល ៤០០,០០០ដុល្លារ ប៉ុន្តែតារាចម្រៀងរូបនេះ មិនទុកឲ្យសត្វឆ្កែចិញ្ចឹម ដ៏មានតម្លៃ និងគួរឲ្យស្រលាញ់ ចំនួន ៥ក្បាលរបស់ខ្លួន ដែលមានឈ្មោះថា Happy, Bean, Floyd, Mary Jane និង Penny Lane គ្មានអ្វីជិះនោះទេ ព្រោះពួកវាត្រូវបានហាមឃាត់ មិនឲ្យជិះរថយន្ត ជាមួយនាងឡើយ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រី Miley Cyrus ក៏បានសម្រេចចិត្ត ទិញរថយន្តថ្មីមួយគ្រឿងទៀត សម្រាប់ឆ្កែចិញ្ចឹមដ៏គួរឲ្យស្រលាញ់ ទាំង ៥ក្បាលរបស់ខ្លួន គឺរថយន្តម៉ាក Range Rover Sport ដែលមានតម្លៃ ១៦០,០០០ដុល្លារឯណោះ។

យ៉ាងណាមិញ តារាចម្រៀងជនជាតិអាមេរិករូបនេះ បាននិយាយកំប្លែងលេងថា “បើសិនជាខ្ញុំស្លាប់ រថយន្តម៉ាក Range Rover Sport នឹងក្លាយជារបស់ពួកវាហើយ”។ តារាស្រី Miley Cyrus បានបន្តទៀតថា សត្វឆ្កែទាំងនេះ គឺជាវត្ថុដែលនាងចូលចិត្តបំផុត នៅលើពិភពលោកនេះ៕







តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតារាស្រីរូបនេះ?

ប្រភព ៖ DailyStar

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]