ភ្នំពេញ៖ អ្នកបើករថយន្ត ម៉ាកឡង់រ៉ូវែ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7777 អាងខ្លួនមានលុយ និងអំណាច បានប្រមាថអ្នក បើកម៉ូតូ តាមផ្លូវដល់ អាយុជីវិត ដោយមិនមាន ការប៉ះទង្គិចគ្នា អ្វីសោះនោះ ។

អ្នកយកព័ត៌មានម្នាក់ បម្រើការងារ នៅស្ថានីយ៍ ទូរទស្សន៍អប្បរា បាននិយាយថា នៅវេលាម៉ោង ប្រមាណ ៨៖៥០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣នេះ លោកបានបើក ម៉ូតូតាមផ្លូវ ជាប់រដ្ឋសភាចាស់ ឆ្ពោះទៅផ្លូវព្រះស៊ីសុវត្ថិ ទល់មុខ សាលសន្និសីទចតុមុខ ដើម្បីបត់នៅជើង ពេលនោះ រថយន្ត ឡង់រ៉ូវែ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7777 បើកដោយបុរសម្នាក់ អាយុជាង៥០ឆ្នាំ មានសក់ពណ៌ ក្រហមផងនោះ បានធ្វើដំណើរ ពីត្បូងទៅជើង តាមផ្លូវព្រះស៊ីសុវត្ថិ ស្រាប់តែអ្នកបើករថយន្តរូបនោះ ពេលមកដល់បើកកញ្ចក់ ហើយស្រែកថា «ជិះម៉ូតូដូចហ្អែងប្រយ័ត្នងាប់ » ។

ដោយឮនូវ ការប្រមាថ ដោយពាក្យសម្តី ពីព្រោះតែមានរថយន្ត ស៊េរីទំនើបជិះ តែអត់ចរិកបែបនេះ អ្នកយកព័ត៌មានរូបនោះ បានជិះម៉ូតូ ដេញតាម ដើម្បីសួរនាំ តែអ្នកបើករថយន្ត មិនបានឈប់នោះទេ ហើយក៏បើកចូលទៅក្នុង ហាងមួយ នៅក្បែវវត្តឧណ្ណាលោម ធ្វើព្រងើយតែម្តង។

ចំពោះទង្វើ អសីលធម៌បែបនេះ របស់អ្នកបើករថយន្ត ឡង់រ៉ូវែ ខាងលើ ត្រូវបានមជ្ឈដ្ឋាន មួយចំនួន រិះគន់ និងស្តីបន្ទោយ យ៉ាងខ្លាំង ហើយអត់ចរិកជាទីបំផុត អាងតែខ្លួនមានលុយ និងមានអំណាច មើលងាយអ្នកជិះម៉ូតូតាមផ្លូវ យ៉ាងដូច្នេះ។

យ៉ាងណាក៏ដោយ គេមិនស្គាល់អ្នកបើក រថយន្តខាងលើនេះទេ ប៉ុន្តែអ្នកបើករថយន្តដែលមាន អាយុជាង៥០ឆ្នាំទៅហើយ តែបើមើលទៅសក់ ពណ៌ក្រហម ដូចស្រូវទុំខែប្រាំង យ៉ាងដូច្នេះ ទំនងជាអានិកជន ផងមិនដឹង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]