សម្រាប់ពេលបច្ចុប្បន្ននេះ ប្រទេសចិន បានក្លាយជាផ្ទះមួយ ដែលមានប្រជាជនជាង ៥៤,០០០នាក់ ដែលមានអាយុលើសពី ១០០ឆ្នាំ ខណៈពេលដែលអ្នក មនុស្សចាស់ជាងគេនោះ គឺអាយុ ១២៧ឆ្នាំ។

ជាមួយគ្នានោះផងដែរ អ្នកដែលមានអាយុ ១២៧ឆ្នាំនោះ គឺជាលោកយាយ Alimihan Seviti ហើយប្រសិនជាមានឆ្លើយតប និងទទួលស្គាល់ពីកំណត់ត្រា ពិភពលោកមែននោះ នោះលោកយាយនឹងអាចក្លាយជាមនុស្សដែលមាន អាយុវែងជាងគេនៅក្នុងពិភពលោក ជារៀងរហូត។ យ៉ាងណាមិញ ការដែលមានអាយុវែងនេះ បានក្លាយជានិមិត្ដសញ្ញាដ៏ចាប់អារម្មណ៍ ដែលទោះបីជាកំណើនប្រជាជនចិន បានកើនឡើងយ៉ាងខ្លាំងក្លា រីឯមនុស្សចាស់កាន់តែចំនួនស្ដួចស្ដើងនោះ។

ជួបជាមួយនឹង អ្នកជំនាញបានឲ្យដឹងថា មានមនុស្សវ័យជំទង់ជាច្រើនៗ ដែលមិនទាន់យកចិត្ដទុកដាក់ ទៅលើថ្ងៃអនាគត ដែលនេះអាចនិយាយថា ទង្វើរទាំងនេះ អាចជះឥទ្ធិពលទៅដល់ទំនៀមទំលាប់ និងតម្លៃនៅក្នុងក្រុមគ្រួសារ ខណៈពេលដែលពួកគេមិនបាន ខ្វាយខ្វល់ពីមនុស្សចាស់នៅក្នុងផ្ទះនោះ។ ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ ក៏មានលោកយាយអាយុ ៩៤ឆ្នាំម្នាក់ ដែលមានឈ្មោះថា Zhang បានប្ដឹងកូនៗរបស់ខ្លួន ពីបទមិនបានថែរក្សា លោកយាយឲ្យបានដិតដល់។

ចុះទំនៀមទំលាប់ និងប្រពៃណីរបស់ប្រទេសខ្មែរវិញ តើកូនៗគួរតែថែរក្សាឪពុកម្ដាយនិងមនុស្សចាស់ដែរឬទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]