ប្រសិនជាជួយឆ្មា យកចេញពីលើដើមឈើ នោះគឺជារឿងដែលងាយស្រួលសបន្ដិច ចុះប្រសិនជាយកខ្លាឃ្មុំពីលើដើមឈើវិញ? នេះជាហេតុការណ៍មួយដែលកើត មានឡើងនៅក្នុងប្រទេសចិន។

យ៉ាងណាមិញ មានសត្វជាច្រើន ដែលអាចវារឡើងទៅលើដើមឈើដោយងាយស្រួល ដោយសារតែឆ្កែដេញនោះ តែវានឹងពិបាក ឬស្ទាក់ស្ទើរនៅពេលដែល ចង់ចុះពីលើដើមឈើនោះដូចគ្នា។ ក៏ដូចជាកាលពីពេលថ្មីៗនេះ មានអ្នកជួយសង្គ្រោះបន្ទាន់ មួយក្រុមនៅក្នុងប្រទេសចិន បានប្រឈមមុខនឹងការ ជួយសត្វខ្លាឃ្មុំមួយក្បាល ដែលជាប់ខ្លួននៅ លើដើមឈើ។ នៅក្នុងនោះពួកគេ បានប្រើប្រាស់សំណាញ់ ដើម្បីជួយការពារសត្វខ្លាឃ្មុំឈ្មោលដែលមានអាយុ ១០ឆ្នាំនេះ កុំឲ្យរងរបួស ក្នុងករណីទន្លាក់ខ្លួនចុះមក នៅក្នុង Xi’a នៃខេត្ដ ស៊ានស៊ី។ តែនេះគឺជារឿងដ៏សំណាងមួយ ដែលវាអាចវារចុះមកក្រោម តាមរយៈការខំប្រឹងប្រែងរបស់វា ដោយមិនចាំបាច់ឲ្យមានអ្នកជួយនោះទេ។

ជាមួយគ្នានោះ តាមសមាជិកម្នាក់ របស់អ្នកការពារតំបន់ធម្មជាតិ បាននិយាយថា ខ្លាឃ្មុំ មានជំនាញនៅក្នុងការវារ ហើយខ្លួនគាត់ផ្ទាល់ ក៏មិនដែលលឺថា ខ្លាឃ្មុំធ្លាប់ធ្លាក់ពីលើដើមឈើនោះផងដែរ។ អ្វីដែលខ្លាឃ្មុំត្រូវការនោះ គឺការមិនមានមនុស្សច្រើន នៅចោមរោម នោះវានឹងអាចវារចុះមក ដូចជាករណីខ្លាឃ្មុំនេះដូចគ្នា ដែលវាអាចវារចុះមកក្រោម នៅដែលគ្មានមនុស្សម្នាក់នៅខាងក្រោមនោះ។

តើនេះជារឿងពិតដែរឬទេ? ដែលខ្លាឃ្មុំមិនត្រូវការមនុស្សជួយ?





ប្រភពពី បរទេស 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត
 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]