បច្ចុប្បន្ននេះ គេសង្កេតឃើញកំណើននៃមនុស្ស ដែលចូលចិត្តប្រឆាំងនឹងធម្មជាតិ ដែលកំណត់មកហើយនោះ បែរជាកែប្រែវាទៅវិញ ដើម្បីបំពេញចំណង់ចំណូលចិត្ត និងសម្រេចសេចក្តីប្រាថ្នារបស់ពួកគេ តួយ៉ាងដូចជាមនុស្សជាច្រើន ចាប់ផ្តើមកែប្រែភេទរបស់ពួកគេ ដោយមិនខ្វល់ពីការវាយតម្លៃផ្សេងៗពីអ្នកដទៃឡើយ។

ក្នុងនោះ នាពេលថ្មីៗនេះ សមាគមនិស្សិតនៃមហាវិទ្យាល័យ Sussex នៅទីក្រុង Brighton នៃចក្រភពអង់គ្លេស បានលើកសំណើអោយបង្កើតបង្គន់សម្រាប់និស្សិតភេទទីបី ដើម្បីសម្រួលក្តីលំបាក និងផ្តល់សេចក្តីលើកទឹកចិត្តដល់ពួកគេផងដែរ។

បើតាមនាយកផ្នែកទំនាក់ទំនងនៃសមាគមនិស្សិតបានឲ្យដឹងថា “ពួកយើងពេញចិត្តនឹងសំណើនេះ ដោយសារតែវាអាចបំបែករបាំងនៃការរើសអើងភេទ ព្រមទាំងជួយជម្រុញកិត្តិនាមរបស់មហាវិទ្យាល័យ ដែលស្វាគមន៍នូវរាល់និស្សិតទាំងឡាយ ដោយគ្មានការរើសអើង។ លើសពីនេះទៅទៀត វាក៏អាចជួយកែប្រែមហាវិទ្យាល័យ អោយក្លាយទៅជាកន្លែងដែលនិស្សិតចូលចិត្ត ប្រកបដោយផាសុខភាព។”

ទោះជាយ៉ាងណាក៏ដោយ គ្មានដំណើរការអ្វីដែលអាចប្រព្រឹត្តទៅបានដោយរលូននោះទេ ដោយមាននិស្សិតខ្លះបានបញ្ចេញមតិបែបរិះគន់ថា នេះជារឿងមួយដែលមិនសមហេតុផល ព្រោះពួកយើងមិនគួរខ្ជះខ្ជាយពេលវេលាទៅលើរឿង ដែលអត់ប្រយោជន៍ដូចនេះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមសមាគមនិស្សិតក៏បានធ្វើការបង្ហោះទៅលើបណ្តាញហ្វេសបុក ដើម្បីស្ទាបស្ទង់មតិរបស់ប្រិយមិត្ត ព្រមទាំងសម្រេចនូវនិមិត្តសញ្ញាសម្រាប់កំណត់សម្គាល់មនុស្សភេទទីបី ហើយចំណែកឯសំណើនេះ កំពុងតែពិភាក្សាយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមប្រឹក្សាមហាវិទ្យល័យផងដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]