បុរសជនជាតិមូស្លីមម្នាក់ បានយកូនស្រីរបស់គាត់ចេញពីសាលា និងឈប់ឲ្យទៅរៀន ដោយគាត់បង្រៀននៅផ្ទះវិញ ព្រោះដើម្បីការពារមិនឲ្យគ្រូបង្រៀនរឹបអូស យកខ្សែមូស្លីមរបស់កូនស្រីគាត់។

លោក Muhammed Tariq អាយុ ៣៤ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា កូនស្រីរបស់គាត់ Saniya មានការមិនសប្បាយចិត្ត យ៉ាងខ្លាំងបន្ទាប់ពីគ្រូបង្រៀនម្នាក់ បានរឹបអូសយកនូវខ្សែក សាសនារបស់នាង គ្រាន់តែនាងយកវាមកក្រវិលនៅក្នុងថ្នាក់លេង។ ហេតុដូចនេះហើយគាត់ ចង់ឲ្យកូនរបស់គាត់ឈប់រៀននៅក្នុងសាលានេះ។

ដោយសារតែមូលហេតុនេះ សាលារៀនបានចែងនូវច្បាប់ថ្មី ដោយអនុញ្ញាតិឲ្យសិស្សទាំងអស់ អាចពាក់គ្រឿងអលង្កា និងរបស់មានតម្លៃក្នុងថ្នាក់បាន។ ក៏ប៉ុន្តែ លោក Tariq នៅតែមិនព្រមឲ្យកូនរបស់គាត់ រៀននៅក្នុងសាលានោះបន្តទៀត ព្រោះទង្វើរបស់គ្រូបង្រៀន ដែលយកខ្សែកសាសនាកូនស្រីរបស់គាត់ គឺជាអំពើអាម៉ាស់មុខមួយ ចំពោះជនជាតិអ៊ីស្លាម។ គាត់ចង់ឲ្យកូនរបស់គាត់ រៀននៅថ្នាក់ផ្សេងពីគ្រូ ដែលបានរឹបអូសខ្សែកកូនរបស់គាត់។

លោក Tariq បាននិយាយបន្តថា កូនស្រីរបស់គាត់ពិបាកចិត្តយ៉ាងខ្លាំង ពេលដែលត្រលប់ទៅដល់ផ្ទះ ដោយនាងបានដេកយំ នៅនឹងឥដ្ឋ។ វាពិតជាទង្វើអាក្រក់ណាស់ចំពោះនាង និងសាសនា ព្រោះខ្សែកដែលពាក់នៅនឹងក នេះមិនអាចយកចេញពីខ្លួនបានឡើយ ព្រោះវាត្រូវការឲ្យនៅជាប់ខ្លួនជានិច្ច។ នៅពេលដែលគ្រូបង្រៀន យកវាចេញពីនាង ហើយស្រែកដាក់នាងទៀតនោះ វាគឺជាអំពើដ៏អាម៉ាស់មួយ ចំពោះសាសនា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? តើប្រិយមិត្តធ្លាប់បានដឹងពីទំនៀមទំលាប់សាសនា របស់មូស្លីមនេះដែរ ឬ ទេ?

ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]