ក្មេងប្រុសម្នាក់ ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ ខណៈពេលដែល រាកៃបាញ់កាំភ្លើងសម្លាប់ ក្រុមគ្រួសារមិត្ដភិក្ដរបស់ខ្លួន នៅក្នុងកន្លែងបាញ់កាំភ្លើង នៅក្នុងប្រទេសរុស្សី។

តាមសារព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃអាទិត្យ ទី ១៣ ខែតុលា ឆ្នាំ២០១៣មុននេះ នៅក្លឹបបាញ់កាំភ្លើង ជាយក្រុងម៉ូស្គូ ប្រទេសរុស្សី។ នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថាក្មេងប្រុសនេះបានលេង ជាមួយនឹងកាំភ្លើងវែង និងមិនបានដឹងថា កាំភ្លើងនេះមានផ្ទុកគ្រាប់នោះទេ ដែលខណៈពេលនោះ ក្មេងប្រុសនេះក៏បានរាកៃ និងគ្រាប់កាំភ្លើងក៏ផ្ទុះឡើង និងបាញ់ចំបុរសម្នាក់ដែលឈរនៅ ខាងមុខផ្ទាំងស៊ីប។

យ៉ាងណាមិញ ចំពោះហេតុការណ៍នេះផ្ទាល់ គ្រូបង្វឹកស្រី ដែលជាគ្រូរបស់ក្មេងប្រុសអាយុ ១២ឆ្នាំនេះ នឹងអាចប្រឈមមុខ នឹងការជាប់ទោស ពីបទមិនមានទំនួលខុសត្រូវ ទៅលើការគ្រប់គ្រងអាវុធឲ្យមាន សុវត្ថិភាព ដែលបង្កឲ្យមានគ្រោះថ្នាក់បាត់បង់ដល់ ជីវិតអ្នកដទៃ រីឯក្មេងប្រុសមិនត្រូវបានជាប់ទោសអ្វីនោះទេ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី ឌេលីម៉ែល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]