លពីថ្ងៃព្រហស្បត្តិ៏ ទី១០ ខែតុលា កន្លងទៅនេះ ខ្មែរឡូត បានធ្វើការចុះផ្សាយព័ត៌មាន ពីនារីដ៏ស្រស់ស្អាតម្នាក់ ដែលបានស្រាតននលគោកនៅទីសាធារណៈ ទាំងកណ្តាលអាធ្រាត នៅក្នុងទីក្រុងសៀងហៃ ហើយបានធ្វើឲ្យអ្នកនិយមប្រើប្រាស់ បណ្តាញអ៊ិនធើណែត ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសចិន យករូបថតនារីនោះទៅបង្ហោះ និងចែកចាយគ្នាយ៉ាងព្រោងព្រាតតែម្តង។

យោងតាមសារព័ត៌មាន beijingcream របស់ប្រទេសចិន បានឲ្យដឹងថា នារីដ៏ស្រស់ស្អាតដែលស្រាតននលគោកនោះ ត្រូវបានប៉ូលីសឃាត់ខ្លួនហើយ ខណៈពេលនាងកំពុងតែងូតទឹក នៅទីសាធារណៈមួយកន្លែង ដែលពោរពេញទៅដោយមនុស្ស យ៉ាងកុះករតែម្តង ហើយនាងហាក់បីដូចជា មិនមានការខ្មាស់អៀនអ្វី សូម្បីតែបន្តិចឡើយ។

បើតាមខ្សែវីដេអូ ដែលបានបង្ហោះលើវេបសាយ Liveleak បានបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់នារីរូបនោះ ដែលកំពុងតែងូតទឹកស្រាត នៅទីប្រជុំជនមួយកន្លែង ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន ហើយមានមនុស្សជាច្រើន កំពុងតែសំលឹងមើលនាង។

យ៉ាងណាមិញ នៅក្នុងខ្សែវីដេអូនេះដដែល បានបង្ហាញឲ្យឃើញទៀតថា មួយរំពេចក្រោយមក មានប៉ូលីសស្រីចំនួន ២នាក់ បានមកដល់កន្លែងកើតហេតុ និងបានយកសំលៀកបំពាក់ឲ្យទៅនារីរូបនោះ ហើយនាងក៏ត្រូវប៉ូលីសនាំខ្លួនទៅតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម ដើម្បីដឹងពីហេតុការណ៏នេះឲ្យកាន់តែច្បាស់៖













ប្រភព ៖ beijingcream

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]